យ៉ូស្វេ 1:16-17
យ៉ូស្វេ 1:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «យើងខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលលោកបង្គាប់យើងខ្ញុំ ហើយលោកចាត់យើងឲ្យទៅណា យើងនឹងទៅនោះ។ យើងខ្ញុំធ្លាប់ស្តាប់បង្គាប់លោកម៉ូសេក្នុងគ្រប់ការទាំងអស់យ៉ាងណា យើងក៏នឹងស្តាប់បង្គាប់តាមលោកយ៉ាងណានោះដែរ។ សូមឲ្យតែព្រះយេហូវ៉ា ជាព្រះរបស់លោក បានគង់ជាមួយលោក ដូចព្រះអង្គបានគង់ជាមួយលោកម៉ូសេចុះ!
យ៉ូស្វេ 1:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេឆ្លើយទៅលោកយ៉ូស្វេថា៖ «អ្វីៗទាំងប៉ុន្មានដែលលោកបង្គាប់មកយើងខ្ញុំ យើងខ្ញុំនឹងគោរពធ្វើតាមទាំងអស់។ លោកចាត់យើងខ្ញុំឲ្យទៅទីណា យើងខ្ញុំនឹងទៅទីនោះ។ យើងខ្ញុំធ្លាប់ស្ដាប់បង្គាប់លោកម៉ូសេសព្វគ្រប់យ៉ាងណា យើងក៏ស្ដាប់បង្គាប់លោកយ៉ាងនោះដែរ។ សូមព្រះអម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះអង្គបានគង់នៅជាមួយលោកម៉ូសេដែរ។
យ៉ូស្វេ 1:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេក៏ឆ្លើយតបទៅយ៉ូស្វេវិញថា យើងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលលោកបង្គាប់មកយើង ហើយនឹងទៅឯកន្លែងណា ដែលលោកចាត់ឲ្យយើងទៅផង យើងរាល់គ្នានឹងស្តាប់តាមលោកក្នុងគ្រប់ការទាំងអស់ ដូចជាបានស្តាប់លោកម៉ូសេដែរ ឲ្យតែព្រះយេហូវ៉ាជាព្រះនៃលោក បានគង់ជាមួយនឹងលោក ដូចជាទ្រង់បានគង់ជាមួយនឹងលោកម៉ូសេចុះ