យ៉ូស្វេ 1:1-3

យ៉ូស្វេ 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​អ្នកជំនួយ​របស់​លោក​ម៉ូសេ​ថា៖ «ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​ក្រោកឡើង ហើយនាំ​ប្រជា‌ជន​ទាំង​នេះ​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​គេ គឺ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។ អស់​ទាំង​ទី​កន្លែង​ណា​ដែល​អ្នក​ដាក់​ជើង​ជាន់ យើង​បាន​ប្រគល់​ឲ្យ​អ្នក ដូច​យើង​បាន​សន្យា​ជាមួយ​ម៉ូសេ​ស្រាប់ ។

ចែក​រំលែក
អាន យ៉ូស្វេ 1

យ៉ូស្វេ 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ម៉ូសេ​ថា៖ «ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជា‌ជន​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ។ អ្នក​រាល់​គ្នា​ឈាន​ជើង​ជាន់​កន្លែង​ណា យើង​ប្រគល់​ឲ្យ​ទាំង​អស់ ដូច​យើង​បាន​សន្យា​ជា​មួយ​ម៉ូសេ​ស្រាប់​ហើយ។

ចែក​រំលែក
អាន យ៉ូស្វេ 1