យ៉ូស្វេ 1:1-18

យ៉ូស្វេ 1:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ម៉ូសេ​ថា៖ «ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជា‌ជន​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ។ អ្នក​រាល់​គ្នា​ឈាន​ជើង​ជាន់​កន្លែង​ណា យើង​ប្រគល់​ឲ្យ​ទាំង​អស់ ដូច​យើង​បាន​សន្យា​ជា​មួយ​ម៉ូសេ​ស្រាប់​ហើយ។ ទឹក​ដី​របស់​អ្នក​រាល់​គ្នា​នឹង​លាត​សន្ធឹង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​លីបង់ និង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត ដែល​ជា​ទន្លេ​ធំ រហូត​ដល់​សមុទ្រ​ធំ​នៅ​ទិស​ខាង​លិច គឺ​ស្រុក​របស់​ជន‌ជាតិ​ហេត​ទាំង​មូល។ ជា​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជានិច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ក្រឹត្យ‌វិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យ‌ជម្នះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។ ត្រូវ​ទន្ទេញ​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច ត្រូវ​រិះគិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចម្រុង‌ចម្រើន និង​ទទួល​ជោគ‌ជ័យ។ តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។ នៅ​ពេល​នោះ លោក​យ៉ូស្វេ​បាន​បញ្ជា​ទៅ​ពួក​នាយ​ក្រុម​របស់​ប្រជា‌ជន​ដូច​ត​ទៅ៖ «ចូរ​នាំ​គ្នា​ដើរ​កាត់​ជំរំ ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា “ចូរ​រៀបចំ​ស្បៀង​អាហារ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ដើម្បី​ចូល​ទៅ​វាយ​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ជា​កម្មសិទ្ធិ”»។ បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ*​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដូច​ត​ទៅ៖ «ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បង្គាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក គឺ​ព្រះអង្គ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”។ ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់‌អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បងប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ រហូត​ដល់​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បងប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សម្រាក​ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​ឲ្យ​ពួក​គេ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ពួក​គេ។ បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​កាន់​កាប់​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចែក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។ ពួក​គេ​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​បង្គាប់​មក​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​គោរព​ធ្វើ​តាម​ទាំង​អស់។ លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​ទី​ណា យើង​ខ្ញុំ​នឹង​ទៅ​ទី​នោះ។ យើង​ខ្ញុំ​ធ្លាប់​ស្ដាប់​បង្គាប់​លោក​ម៉ូសេ​សព្វ​គ្រប់​យ៉ាង​ណា យើង​ក៏​ស្ដាប់​បង្គាប់​លោក​យ៉ាង​នោះ​ដែរ។ សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​គង់​នៅ​ជា​មួយ​លោក ដូច​ព្រះអង្គ​បាន​គង់​នៅ​ជា​មួយ​លោក​ម៉ូសេ​ដែរ។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក​ទេ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​លោក​វិញ សូម​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង»។

ចែក​រំលែក
អាន យ៉ូស្វេ 1

យ៉ូស្វេ 1:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​អ្នកជំនួយ​របស់​លោក​ម៉ូសេ​ថា៖ «ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​ក្រោកឡើង ហើយនាំ​ប្រជា‌ជន​ទាំង​នេះ​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​គេ គឺ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។ អស់​ទាំង​ទី​កន្លែង​ណា​ដែល​អ្នក​ដាក់​ជើង​ជាន់ យើង​បាន​ប្រគល់​ឲ្យ​អ្នក ដូច​យើង​បាន​សន្យា​ជាមួយ​ម៉ូសេ​ស្រាប់ ។ ទឹក​ដី​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន និង​ភ្នំ​ល្បាណូន​នេះ រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត ជា​ស្រុក​របស់​សាសន៍​ហេត​ទាំង​មូល ហើយ​ទៅ​ដល់​សមុទ្រ​ធំ នៅ​ទិស​ខាង​លិច​ដែរ។ គ្មាន​អ្នកណា​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​បាន​ឡើយ គឺ​អស់​ទាំងថ្ងៃ​នៃ​ជីវិត​របស់​អ្នក។ យើង​នឹង​នៅ​ជា​មួយ​អ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​បោះ‌បង់​ចោល​អ្នក​ដែរ។ ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​នឹង​នាំ​ឲ្យ​ប្រជា‌ជន​នេះ​បាន​គ្រង​ស្រុក ដែលយើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​គេ។ ចូរ​គ្រាន់​តែ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌វិន័យ ដែល​ម៉ូសេ​ជា​អ្នក​បម្រើរបស់​យើងបាន​បង្គាប់​អ្នក។ កុំ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ ដើម្បី​ឲ្យ​អ្នក​មាន​ជោគ​ជ័យ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ។ មិន​ត្រូវ​ឲ្យ​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​អ្នក​ឡើយ ត្រូវសញ្ជឹង​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ឲ្យ​អ្នក​បាន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ដ្បិត​យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​របស់​អ្នក​ចម្រុង​ចម្រើន ហើយ​អ្នក​នឹង​មាន​ជោគ‌ជ័យ។ តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ? ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ។ កុំ​ខ្លាច ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ»។ ពេល​នោះ លោក​យ៉ូស្វេ​បាន​បង្គាប់​ពួក​នាយក​របស់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​កាត់​កណ្ដាល​ជំរំ ហើយ​បង្គាប់​ប្រជា‌ជន​ថា "ចូរ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក"»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ថា៖ «ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​មាន​កន្លែង​សម្រាក ហើយ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក"។ ប្រពន្ធ កូន​តូចៗ និង​ហ្វូង​សត្វ​របស់​អ្នក ត្រូវ​ទុក​នៅ​ក្នុង​ស្រុក​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ តែ​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឆ្លង​នាំ​មុខ​ពួក​បង​ប្អូន​របស់​អ្នក ទាំង​ប្រដាប់​អាវុធ ដើម្បី​ជួយ​ពួកគេ រហូត​ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​បាន​សម្រាក​ដូច​អ្នក​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ។ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​នឹង​ត្រឡប់​មក​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ ហើយ​ចាប់​យក​ស្រុក​នោះ ជា​ស្រុក​ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រគល់​ឲ្យ​អ្នក នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។ ពួកគេ​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បង្គាប់​យើងខ្ញុំ ហើយ​លោក​ចាត់​យើង​ឲ្យ​ទៅ​ណា យើង​នឹង​ទៅ​នោះ។ យើង​ខ្ញុំ​ធ្លាប់​ស្តាប់​បង្គាប់​លោក​ម៉ូសេ​ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​ណា យើង​ក៏​នឹង​ស្តាប់​បង្គាប់​តាម​លោក​យ៉ាង​ណា​នោះ​ដែរ។ សូម​ឲ្យ​តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក បាន​គង់​ជា​មួយ​លោក ដូច​ព្រះ‌អង្គ​បាន​គង់​ជា​មួយ​លោក​ម៉ូសេ​ចុះ! អ្នក​ណា​ដែល​បះ​បោរ​ទាស់​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ស្តាប់​បង្គាប់​ពាក្យ​របស់​លោក ជា​ពាក្យ​ដែល​លោក​បញ្ជា អ្នក​នោះ​នឹង​ត្រូវ​ប្រហារ​ជីវិត សូម​ឲ្យ​តែ​លោក​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ»។

ចែក​រំលែក
អាន យ៉ូស្វេ 1

យ៉ូស្វេ 1:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ម៉ូសេ​ថា៖ «ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជា‌ជន​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ។ អ្នក​រាល់​គ្នា​ឈាន​ជើង​ជាន់​កន្លែង​ណា យើង​ប្រគល់​ឲ្យ​ទាំង​អស់ ដូច​យើង​បាន​សន្យា​ជា​មួយ​ម៉ូសេ​ស្រាប់​ហើយ។ ទឹក​ដី​របស់​អ្នក​រាល់​គ្នា​នឹង​លាត​សន្ធឹង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​លីបង់ និង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត ដែល​ជា​ទន្លេ​ធំ រហូត​ដល់​សមុទ្រ​ធំ​នៅ​ទិស​ខាង​លិច គឺ​ស្រុក​របស់​ជន‌ជាតិ​ហេត​ទាំង​មូល។ ជា​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជានិច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជា‌ជន​នេះ​ឲ្យ​គ្រប់‌គ្រង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ក្រឹត្យ‌វិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យ‌ជម្នះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។ ត្រូវ​ទន្ទេញ​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច ត្រូវ​រិះគិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចម្រុង‌ចម្រើន និង​ទទួល​ជោគ‌ជ័យ។ តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។ នៅ​ពេល​នោះ លោក​យ៉ូស្វេ​បាន​បញ្ជា​ទៅ​ពួក​នាយ​ក្រុម​របស់​ប្រជា‌ជន​ដូច​ត​ទៅ៖ «ចូរ​នាំ​គ្នា​ដើរ​កាត់​ជំរំ ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា “ចូរ​រៀបចំ​ស្បៀង​អាហារ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ដើម្បី​ចូល​ទៅ​វាយ​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ជា​កម្មសិទ្ធិ”»។ បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ*​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដូច​ត​ទៅ៖ «ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បង្គាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក គឺ​ព្រះអង្គ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”។ ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់‌អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បងប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ រហូត​ដល់​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បងប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សម្រាក​ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​ឲ្យ​ពួក​គេ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ពួក​គេ។ បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​កាន់​កាប់​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចែក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។ ពួក​គេ​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​បង្គាប់​មក​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​គោរព​ធ្វើ​តាម​ទាំង​អស់។ លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​ទី​ណា យើង​ខ្ញុំ​នឹង​ទៅ​ទី​នោះ។ យើង​ខ្ញុំ​ធ្លាប់​ស្ដាប់​បង្គាប់​លោក​ម៉ូសេ​សព្វ​គ្រប់​យ៉ាង​ណា យើង​ក៏​ស្ដាប់​បង្គាប់​លោក​យ៉ាង​នោះ​ដែរ។ សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​គង់​នៅ​ជា​មួយ​លោក ដូច​ព្រះអង្គ​បាន​គង់​នៅ​ជា​មួយ​លោក​ម៉ូសេ​ដែរ។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក​ទេ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​លោក​វិញ សូម​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង»។

ចែក​រំលែក
អាន យ៉ូស្វេ 1

យ៉ូស្វេ 1:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ក្រោយ​ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​កូន​នុន ជា​អ្នក​ជំនិត​របស់​លោក​ថា ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ​ចូរ​រៀបចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ ព្រម​ទាំង​បណ្តា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល អស់​ទាំង​ទី​កន្លែង​ណា​ដែល​ឯង​ដាក់​ជើង​ជាន់ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​ប្រាប់​ម៉ូសេ​ហើយ ឯ​ព្រំ​ប្រទល់​របស់​ឯង​រាល់​គ្នា នោះ​ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន នឹង​ភ្នំ​ល្បាណូន​នេះ រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត ជា​ស្រុក​របស់​សាសន៍​ហេត​ទាំង​មូល ហើយ​ទៅ​ដល់​សមុទ្រ​ធំ នៅ​ទិស​ខាង​លិច​ដែរ នឹង​គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​ឯង នៅ​គ្រប់​១​ជីវិត​ឯង​បាន​ឡើយ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ‌បង់​ចោល​ឯង​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ឯង​នឹង​នាំ​ឲ្យ​បណ្តាជន​នេះ​បាន​គ្រង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ ឲ្យ​ឯង​គ្រាន់​តែ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​គ្រប់​ជំពូក ដែល​ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ប្រយោជន៍​ឲ្យ​ឯង​បាន​កើត​ការ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​នោះ កុំ​ឲ្យ​គម្ពីរ​ក្រិត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក‌ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង។ នោះ​យ៉ូស្វេ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​នាយក​លើ​បណ្តាជន​ថា ចូរ​ទៅ​ឯ​កណ្តាល​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​បណ្តាជន​ទាំង‌ឡាយ​ថា ចូរ​ឲ្យ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​នៅ​៣​ថ្ងៃ​ទៀត​នឹង​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ហើយ។ យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​រូបេន ពួក​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ថា ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​រាល់​គ្នា​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ប្រទាន​ឲ្យ​ឯង​ឈប់​សំរាក ទ្រង់​នឹង​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ដែរ ឯ​ប្រពន្ធ​កូន​របស់​ឯង​រាល់​គ្នា នឹង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​នៅ​ក្នុង​ស្រុក​នេះ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ដល់​ឯង​ហើយ គឺ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ​ចុះ តែ​ឯ​ឯង​រាល់​គ្នា​ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ ត្រូវ​ឲ្យ​ឆ្លង​នាំ​មុខ​ពួក​បង​ប្អូន​ឯង​ទៅ​ទាំង​ពាក់​គ្រឿង​សស្ត្រា‌វុធ ដើម្បី​នឹង​ជួយ​បង​ប្អូន​ឯង ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​ឈប់​សំរាក ដូច​ជា​ឯង​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ឯង​វិញ ដើម្បី​នឹង​ចាប់​យក​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ឲ្យ​មក​ឯង នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​នេះ គេ​ក៏​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​វិញ​ថា យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​លោក​បង្គាប់​មក​យើង ហើយ​នឹង​ទៅ​ឯ​កន្លែង​ណា ដែល​លោក​ចាត់​ឲ្យ​យើង​ទៅ​ផង យើង​រាល់​គ្នា​នឹង​ស្តាប់​តាម​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ជា​បាន​ស្តាប់​លោក​ម៉ូសេ​ដែរ ឲ្យ​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​គង់​ជា​មួយ​នឹង​លោក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​លោក​ម៉ូសេ​ចុះ ឯ​អ្នក​ណា​ដែល​ហ៊ាន​ទាស់​ទទឹង​នឹង​បង្គាប់​លោក ហើយ​មិន​ព្រម​ស្តាប់​តាម​អស់​ទាំង​ពាក្យ​ដែល​លោក​បង្គាប់​មក នោះ​នឹង​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ឲ្យ​តែ​លោក​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ចុះ។

ចែក​រំលែក
អាន យ៉ូស្វេ 1