យ៉ូណាស 4:5-8

យ៉ូណាស 4:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហោរា​យ៉ូណាស​ក៏​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង នៅ​ទី​នោះ​លោក​ធ្វើ​បង្ហា​មួយ ហើយ​អង្គុយ​ជ្រក​នៅ​ក្រោម​ម្លប់​នោះ ដើម្បី​ចាំ​មើល​ការ​អ្វី ដែល​នឹង​កើត​ដល់​ទី​ក្រុង។ ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ក៏​ឲ្យ​មាន​ដើម​វល្លិដុះ​ឡើង​គ្រប​បាំង​ហោរា​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល ដើម្បី​កុំ​ឲ្យ​លោក​តប់‌ប្រមល់។ ហោរា​យ៉ូណាស​មាន​អំណរ​ណាស់ ដោយ​ព្រោះ​ដើម​វល្លិ​នោះ។ ប៉ុន្តែ ពេល​ដល់​ថ្ងៃ​ស្អែក​ឡើង ព្រះ​ឲ្យ​មាន​ដង្កូវ​មួយ​មក​ស៊ី​ដើម​វល្លិ​ស្វិត​ក្រៀម​វិញ។ ពេល​ថ្ងៃ​រះ​ឡើង ព្រះ​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ»។

ចែក​រំលែក
អាន យ៉ូណាស 4

យ៉ូណាស 4:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខណៈ​នោះ លោក​យ៉ូណាស​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង។ លោក​សង់​ខ្ទម​មួយ​តូច ហើយ​អង្គុយ​ក្រោម​ម្លប់ រង់‌ចាំ​មើល​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់​ក្រុង​នីនីវេ។ ពេល​នោះ ព្រះ‌ជា‌អម្ចាស់​ធ្វើ​ឲ្យ​មាន​រុក្ខ‌ជាតិ​មួយ​ដើម ដុះ​ឡើង​ពី​លើ​លោក​យ៉ូណាស ធ្វើ​ជា​ម្លប់​ដល់​លោក ដើម្បី​កុំ​ឲ្យ​លោក​មួម៉ៅ​ត​ទៅ​ទៀត។ លោក​យ៉ូណាស​សប្បាយ​ចិត្ត​នឹង​ម្លប់​រុក្ខ‌ជាតិ​នោះ​ណាស់។ នៅ​ថ្ងៃ​បន្ទាប់ មុន​ពេល​ថ្ងៃ​រះ ព្រះ‌ជាម្ចាស់​បញ្ជា​ឲ្យ​ដង្កូវ​មួយ​មក​ស៊ី​រុក្ខ‌ជាតិ​នោះ រុក្ខ‌ជាតិ​ក៏​ក្រៀម​ស្រពោន​អស់​ទៅ។ លុះ​ដល់​ថ្ងៃ​រះ ព្រះ‌ជាម្ចាស់​បញ្ជា​ខ្យល់​ឲ្យ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កម្ដៅ​ចាំង​មក​លើ​ក្បាល​លោក​យ៉ូណាស ធ្វើ​ឲ្យ​លោក​ល្វើយ​កម្លាំង លោក​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ទូលបង្គំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។

ចែក​រំលែក
អាន យ៉ូណាស 4

យ៉ូណាស 4:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណៈ​នោះ យ៉ូណាស​ក៏​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង នៅ​ទី​នោះលោក​ធ្វើ​បង្ហា​១ ហើយ​អង្គុយ​ជ្រក​នៅ​ក្រោម​ម្លប់​នោះ ដើម្បី​ចាំ​មើល​ការ​អ្វី ដែល​នឹង​កើត​ដល់​ទី​ក្រុង។ ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​បំរុង​ឲ្យ​មាន​ដើម​វល្លិ​ដុះ​ឡើង​គ្រប​បាំង​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល ប្រយោជន៍​ឲ្យ​លោក​បាន​រួច​ពី​សេចក្ដី​តប់‌ប្រមល់​ទៅ ដូច្នេះ​យ៉ូណាស​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ដោយ​ព្រោះ​ដើម​វល្លិ​នោះ ប៉ុន្តែដល់​ព្រឹក​ឡើង​ថ្ងៃ​ក្រោយ ព្រះ​ទ្រង់​បំរុង​ឲ្យ​មាន​ដង្កូវ​១​មក​ស៊ី​ដើម​វល្លិ ឲ្យ​ស្វិត​ក្រៀម​វិញ លុះ​ថ្ងៃ​បាន​រះ​ឡើង​ហើយ ព្រះ‌ទ្រង់​បំរុង​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ

ចែក​រំលែក
អាន យ៉ូណាស 4