យ៉ូណាស 3:1-4

យ៉ូណាស 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូណាស​ម្តង​ទៀត​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប្រកាស​ប្រាប់​គេ តាម​សេចក្ដី​ដែល​យើង​បង្គាប់»។ ដូច្នេះ ហោរា​យ៉ូណាស​ក៏​ក្រោក​ឡើង​ទៅ​ក្រុង​នីនីវេ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា រីឯ​នីនីវេ​ជា​ទី​ក្រុង​ធំ ដែល​ដើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទើប​បាន​សព្វ។ កាល​ហោរា​យ៉ូណាស​បាន​ចាប់​ផ្ដើម​ដើរ​ចូល​ក្នុង​ទី​ក្រុង​នោះ ចម្ងាយ​ដើរ​អស់​មួយ​ថ្ងៃ​ហើយ នោះ​លោក​ប្រកាស​ថា «នៅ​តែ​សែសិប​ថ្ងៃ​ទៀត​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ!»។

ចែក​រំលែក
អាន យ៉ូណាស 3

យ៉ូណាស 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូណាស​ម្ដង​ទៀត​ថា៖ «ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ​ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​យើង​នឹង​ប្រាប់​អ្នក!»។ លើក​នេះ លោក​យ៉ូណាស​ធ្វើ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​នីនីវេ។ ក្រុង​នីនីវេ​ជា​ក្រុង​មួយ​ដ៏​ធំ​សម្បើម​អស្ចារ្យ ត្រូវ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ទើប​ដើរ​កាត់​ក្រុង​នេះ​បាន។ លោក​យ៉ូណាស​ដើរ​កាត់​ទីក្រុង​អស់​មួយ​ថ្ងៃ ទាំង​ប្រកាស​ថា៖ «សែ‌សិប​ថ្ងៃ​ទៀត ព្រះ‌អម្ចាស់​នឹង​បំផ្លាញ​ក្រុង​នេះ​ហើយ!»។

ចែក​រំលែក
អាន យ៉ូណាស 3

យ៉ូណាស 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចំណេរ​មក ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យ៉ូណាស​ម្តង​ទៀត​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប៉ាវ​ប្រកាស​ដល់​គេ តាម​សេចក្ដី​ដែល​អញ​នឹង​បង្គាប់ ដូច្នេះ យ៉ូណាស​ក៏​ក្រោក​ឡើង ទៅ​ឯ​ក្រុង​នីនីវេ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រីឯ​នីនីវេ​ជា​ទី​ក្រុង​ធំ​ក្រៃ‌លែង​ដែល​ដើរ​អស់​ចំនួន​៣​ថ្ងៃ ទើប​បាន​សព្វ កាល​យ៉ូណាស​បាន​ចាប់​តាំង​ដើរ​ចូល​ក្នុង​ទី​ក្រុង​នោះ ចំងាយ​ដើរ​អស់​១​ថ្ងៃ​ហើយ នោះ​លោក​ប៉ាវ​ប្រកាស​ថា នៅ​តែ​៤០​ថ្ងៃ​ទៀត​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ។

ចែក​រំលែក
អាន យ៉ូណាស 3