យ៉ូអែល 3:9-11

យ៉ូអែល 3:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ប្រកាស​ប្រាប់​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ​ដូច្នេះ​ថា ចូរ​ត្រៀម​ខ្លួន​ចូល​ច្បាំង ចូរ​ដាស់​មនុស្ស​ខ្លាំង​ពូកែ​ឡើង ត្រូវ​ឲ្យ​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ចូល​មក​ជិត ត្រូវ​ឲ្យ​គេ​នាំ​គ្នា​ឡើង​មក។ ចូរ​ដំ​ដែក​ផាល​នង្គ័ល​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា "ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ"។ ម្នាល​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​អើយ ចូរ​ប្រញាប់​មក​ប្រជុំ​គ្នា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពួក​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ​ចុះ​មក។

ចែក​រំលែក
អាន យ៉ូអែល 3

យ៉ូអែល 3:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច​ត​ទៅ: ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក! ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ! ចូរ​ឲ្យ​អ្នក​ចម្បាំង​ចេញ​ទៅ​សមរ‌ភូមិ! ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវ ចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង! ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា “ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយ ចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មក ចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ! ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​កង‌ពល​របស់​ព្រះអង្គ​ចុះ​មក!។

ចែក​រំលែក
អាន យ៉ូអែល 3

យ៉ូអែល 3:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ប្រកាស​ប្រាប់​សេចក្ដី​នេះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា ចូរ​ត្រៀម​គ្នា​សំរាប់​ចូល​ច្បាំង ត្រូវ​ឲ្យ​ដាស់​ពួក​ខ្លាំង​ពូកែ​ឡើង ចូរ​ឲ្យ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​ចូល​មក​ជិត ហើយ​ឡើង​មក​ចុះ ចូរ​ដំ​ដែក​ផាល​របស់​ឯង​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​ឯង​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា ខ្ញុំ​មាន​កំឡាំង​ដែរ ម្នាល សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​អើយ ចូរ​ប្រញាប់​មក​ប្រជុំ​គ្នា​ចុះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ឲ្យ​ពួក​ខ្លាំង​ពូកែ​របស់​ទ្រង់​ចុះ​ទៅ​ឯ​ទី​នោះ​ដែរ

ចែក​រំលែក
អាន យ៉ូអែល 3