យ៉ូអែល 2:27-29
យ៉ូអែល 2:27-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នានឹងដឹងថា យើងគង់នៅកណ្ដាលសាសន៍អ៊ីស្រាអែល ហើយថា យើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះឯណាទៀតទេ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។ ក្រោយមកទៀត យើងនឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់យើងទៅលើមនុស្សទាំងអស់ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងទំនាយ ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ ហើយពួកកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត។ នៅគ្រានោះ សូម្បីតែពួកអ្នកបម្រើប្រុសស្រី ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណ របស់យើងទៅលើពួកគេដែរ។
យ៉ូអែល 2:27-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេ ពេលនោះ ប្រជាជនរបស់យើង នឹងលែងអាម៉ាស់ទៀតហើយ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: ក្រោយមកទៀត យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង មកលើមនុស្សលោកទាំងអស់។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។ ក្រោយមក សូម្បីតែអ្នកបម្រើប្រុសស្រី ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង ទៅលើពួកគេដែរ។
យ៉ូអែល 2:27-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះឯងរាល់គ្នានឹងដឹងថា អញស្ថិតនៅកណ្តាលសាសន៍អ៊ីស្រាអែល ហើយថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ឥតមានព្រះណាដទៃទៀត យ៉ាងនោះ រាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ។ ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹងឃើញការជាក់ស្តែង នៅគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញ ទៅលើទាំងពួកទាសាទាសីដែរ