យ៉ូអែល 2:27 - Compare All Versions
យ៉ូអែល 2:27 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
អ្នករាល់គ្នានឹងដឹងថា យើងគង់នៅកណ្ដាលសាសន៍អ៊ីស្រាអែល ហើយថា យើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះឯណាទៀតទេ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
ចែករំលែក
យ៉ូអែល 2 គកស១៦យ៉ូអែល 2:27 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេ ពេលនោះ ប្រជាជនរបស់យើង នឹងលែងអាម៉ាស់ទៀតហើយ។
ចែករំលែក
យ៉ូអែល 2 គខបយ៉ូអែល 2:27 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នោះឯងរាល់គ្នានឹងដឹងថា អញស្ថិតនៅកណ្តាលសាសន៍អ៊ីស្រាអែល ហើយថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ឥតមានព្រះណាដទៃទៀត យ៉ាងនោះ រាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ។
ចែករំលែក
យ៉ូអែល 2 ពគប