យ៉ូប 8:5-7
យ៉ូប 8:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើអ្នកស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា បើខ្លួនអ្នកបរិសុទ្ធ ហើយទៀងត្រង់ នោះប្រាកដជាព្រះអង្គនឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នក បានចម្រើនឡើងវិញ។ យ៉ាងនោះ ទោះបើខាងដើមនៃអ្នក បានតូចទាបក៏ដោយ គង់តែដល់ចុងបំផុត អ្នកនឹងបានចម្រើនជាធំឡើង។
យ៉ូប 8:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន ព្រះអង្គមុខជាជួយលោក ហើយស្ដារស្ថានភាពរបស់លោក ឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។ អ្វីៗដែលលោកធ្លាប់មានពីមុន ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ ដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខ មានចំនួនច្រើនលើសនោះទៅទៀត។
យ៉ូប 8:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្ដីចំរើនផង យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចំរើនជាធំឡើង។