យ៉ូប 7:1-7
យ៉ូប 7:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ? តើជីវិតគេមិនមែនដូចជាជីវិត របស់អ្នកស៊ីឈ្នួលទេឬ? ដូចជាទាសករ ដែលប្រាថ្នាចង់ជ្រកម្លប់ ហើយដូចជាអ្នកស៊ីឈ្នួល ដែលទន្ទឹងរង់ចាំបើកប្រាក់ឈ្នួល ខ្ញុំក៏ទទួលរងទុក្ខវេទនាជាច្រើនខែ ហើយក៏នឿយហត់រាល់តែយប់ដូច្នោះដែរ។ កាលណាខ្ញុំទៅដេក ខ្ញុំតែងតែនឹកថា តើកាលណាខ្ញុំនឹងក្រោកឡើង? ប៉ុន្តែ ពេលយប់ពន្យាកាន់តែយូរ ខ្ញុំក៏ចេះតែប្រះខ្លួនទៅមកដរាបដល់ភ្លឺ។ សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយគួរខ្ពើម។ អាយុជីវិតរបស់ខ្ញុំ លឿនជាងត្រល់តម្បាញទៅទៀត ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹម។ ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញ សេចក្ដីល្អទៀតឡើយ។
យ៉ូប 7:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជីវិតរបស់មនុស្សនៅលើផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ ឲ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។ ទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់ យ៉ាងនោះដែរ។ ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា “តើពេលណាខ្ញុំនឹងក្រោកឡើងបាន?” ប៉ុន្តែ យប់ពន្យារកាន់តែយូរ ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។ រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ ស្បែករបស់ខ្ញុំប្រេះ ហើយរលួយ។ អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។ សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ ទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។
យ៉ូប 7:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ តើជីវិតគេមិនមែនដូចជាជីវិតនៃអ្នកស៊ីឈ្នួលទេឬអី បែបដូចជាអ្នកបំរើ ដែលទន្ទឹងចាំពេលងងឹត ហើយដូចជាអ្នកស៊ីឈ្នួល ដែលចាំតែបើកប្រាក់ឈ្នួល គឺយ៉ាងនោះដែលការរងវេទនាបានចែកដល់ខ្ញុំទាំងខែៗ ហើយខ្ញុំក៏ប្រកបដោយសេចក្ដីនឿយហត់រាល់តែយប់ កាលណាខ្ញុំទៅដេក នោះខ្ញុំតែងតែនឹកថា តើកាលណានឹងដល់វេលាក្រោកឡើង កាលណាហ្ន៎បានវេលាយប់នឹងអស់ទៅ ខ្ញុំក៏ចេះតែប្លាក់ខ្លួនទៅមកដរាបដល់ភ្លឺឡើង សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ នឹងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយក៏គួរខ្ពើម អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។ ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញសេចក្ដីល្អទៀត