យ៉ូប 6:1-4
យ៉ូប 6:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះលោកយ៉ូបឆ្លើយឡើងថា៖ «ឱបើសេចក្ដីមួម៉ៅរបស់ខ្ញុំបានថ្លឹងមើល ដោយដាក់លើជញ្ជីង ជាមួយសេចក្ដីទុក្ខលំបាករបស់ខ្ញុំនោះ។ ដ្បិតនឹងធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ។ ព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា នៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះ បានតម្រៀបគ្នាទាស់នឹងខ្ញុំហើយ។
យ៉ូប 6:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូបមានប្រសាសន៍ថា៖ «ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំ ប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង គេនឹងឃើញវាធ្ងន់ជាងខ្សាច់ នៅតាមឆ្នេរសមុទ្រទៅទៀត។ ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
យ៉ូប 6:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយ៉ូបលោកឆ្លើយឡើងថា ឱបើសេចក្ដីមួម៉ៅរបស់ខ្ញុំបានថ្លឹងមើល ដោយដាក់នៅជញ្ជីង ជាមួយនឹងសេចក្ដីទុក្ខលំបាករបស់ខ្ញុំទៅអេះ នោះនឹងបានធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ ពីព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះទៅ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះបានដំរៀបគ្នាទាស់នឹងខ្ញុំហើយ