យ៉ូប 5:6-9
យ៉ូប 5:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតសេចក្ដីទុក្ខលំបាកមិនកើតពីធូលីទេ ហើយសេចក្ដីវេទនាក៏មិនដុះចេញពីដីដែរ មនុស្សកើតមកតែងមានសេចក្ដីវេទនា ដូចជាផ្កាភ្លើង ដែលហើរទៅលើ។ ប្រសិនបើខ្ញុំវិញ ខ្ញុំនឹងស្វែងរកព្រះ ខ្ញុំនឹងស្នើប្រគល់រឿងខ្ញុំដល់ព្រះ។ ដែលព្រះអង្គធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា។
យ៉ូប 5:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេ ហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។ មនុស្សកើតមក ដើម្បីរងទុក្ខវេទនា ដូចផ្កាភ្លើងខ្ទាតឡើងទៅក្នុងលំហអាកាសដែរ។ ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញ ខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់ ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ មកទូលថ្វាយព្រះអង្គ។ ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ មានចំនួនច្រើនឥតគណនា។
យ៉ូប 5:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតសេចក្ដីទុក្ខលំបាកមិនកើតពីធូលីទេ ហើយសេចក្ដីវេទនាក៏មិនដុះចេញពីដីដែរ មនុស្សកើតមកតែងមានសេចក្ដីវេទនា ដូចជាផ្កាភ្លើងចេះតែហើរទៅលើដែរ។ បើជាខ្លួនខ្ញុំវិញ ខ្ញុំនឹងស្វែងរកព្រះ ខ្ញុំនឹងស្នើប្រគល់រឿងខ្ញុំដល់ព្រះ ដែលទ្រង់ធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា