យ៉ូប 42:8-10

យ៉ូប 42:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​យក​គោ​ឈ្មោល​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឥឡូវ រួច​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ខ្លួន។ ពេល​នោះ យ៉ូប​ជា​អ្នក​បម្រើ​យើង​នឹង​អធិ‌ស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​យើង​នឹង​ទទួល ក្រែង​យើង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​តាម​អំពើ​ចម្កួត​របស់​អ្នក ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប​ជា​អ្នក​បម្រើ​យើង​ឡើយ»។ ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា និង​សូផារ សាសន៍​ណាអា‌ម៉ា ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ទទួល​ព្រម​តាម​យ៉ូប។ កាល​លោក​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្ត​សម្លាញ់​រួច​ហើយ នោះ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​មួយ​ជា​ពីរ​ផង។

ចែក​រំលែក
អាន យ៉ូប 42

យ៉ូប 42:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ចូរ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល*​សម្រាប់​អ្នក​រាល់​គ្នា​ចុះ។ យ៉ូប ជា​អ្នក​បម្រើ​របស់​យើង នឹង​ទូល‌អង្វរ​ឲ្យ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យាស្រ័យ​ដល់​យ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា ឲ្យ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ»។ លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់។ ពេល​នោះ ព្រះ‌អម្ចាស់​ក៏​អធ្យាស្រ័យ​ដល់​លោក​យ៉ូប។ នៅ​ពេល​ដែល​លោក​យ៉ូប​ទូល‌អង្វរ​ឲ្យ​មិត្ត‌ភក្ដិ​របស់​លោក ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​លោក​ឲ្យ​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។

ចែក​រំលែក
អាន យ៉ូប 42

យ៉ូប 42:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ឯង​រាល់​គ្នា​យក​គោ​ឈ្មោល​៧ នឹង​ពពែ​ឈ្មោល​៧​នាំ​ទៅ​ឯ​យ៉ូប ជា​អ្នក​បំរើ​អញ​ឥឡូវ រួច​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ខ្លួន​ទៅ នោះ​យ៉ូប ជា​អ្នក​បំរើ​អញ​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង​រាល់​គ្នា ដ្បិត​អញ​នឹង​ទទួល​វា ក្រែង​អញ​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​តាម​អំពើ​ចំកួត​របស់​ឯង ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា នឹង​សូផារ សាសន៍​ន៉ាអាម៉ា គេ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ទទួល​ព្រម​តាម​យ៉ូប។ កាល​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្រ​សំឡាញ់​ខ្លួន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង​ទៅ ហើយ​ទ្រង់​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​១​ជា​២​ផង

ចែក​រំលែក
អាន យ៉ូប 42