យ៉ូប 42:12-17

យ៉ូប 42:12-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅពេល​ក្រោយ​នេះ លើស​ជាង​មុន​ទៅ​ទៀត លោក​ក៏​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់ អូដ្ឋ​ប្រាំមួយ​ពាន់ គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់។ លោក​ក៏​បង្កើត​បាន​កូន​ប្រុស​ប្រាំពី កូន​ស្រី​បី​ទៀត កូន​ស្រី​ទី​មួយ ឈ្មោះ​យេមី‌ម៉ា ទី​ពីរ​ឈ្មោះ​កេស៊ី‌យ៉ា ហើយ​ទី​បី​ឈ្មោះ​កេរេន-ហាពូក។ នៅ​គ្រប់​ស្រុក​នោះ គ្មាន​ស្ត្រី​ណា​ដែល​មាន​រូប​ឆោមស្រស់​ដូច​ជា​កូន​ស្រី​របស់​លោក​យ៉ូប​នោះ​ទេ ហើយ​ឪពុក​ក៏​បែង​ចែក​មត៌ក​ដល់​កូន​ស្រី​ទាំង​នោះ ដូច​ជា​ដល់​បង‌ប្អូន​ប្រុស​ដែរ។ ក្រោយ​មក លោក​យ៉ូប​រស់​នៅ​បាន​មួយរយ​សែសិប​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​បួន​តំណ។ លោក​យ៉ូប​ស្លាប់​ទៅ ដោយ​មាន​អាយុ​ជា​យឺន‌យូរ ហើយ​ស្កប់‌ស្កល់​នឹង​ជីវិត​របស់​លោក។:៚

ចែក​រំលែក
អាន យ៉ូប 42

យ៉ូប 42:12-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់ ប្រទាន​ពរ​ដល់​លោក​យ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​លោក​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។ លោក​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។ លោក​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា «យេមី‌ម៉ា» កូន​ស្រី​ទី​ពីរ «កេស៊ី‌យ៉ា» និង​កូន​ស្រី​ទី​បី «កេរេន-‌ហាពូក»។ នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក ក៏​បាន​ចែក​មត៌ក​ឲ្យ​នាង​ទាំង​បី ដូច​បងប្អូន​ប្រុសៗ​ទាំង​ប្រាំ‌ពីរ​នាក់​ដែរ។ ក្រោយ​មក លោក​យ៉ូប​រស់​បាន​មួយ​រយ​សែ‌សិប​ឆ្នាំ​ទៀត លោក​បាន​ឃើញ​កូន​ចៅ​របស់​លោក​រហូត​ដល់​បួន​តំណ។ បន្ទាប់​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​យ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕

ចែក​រំលែក
អាន យ៉ូប 42

យ៉ូប 42:12-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅ​ជាន់​ក្រោយ​នេះ ជា​ជាង​ជាន់​ដើម​ទៅ​ទៀត លោក​ក៏​មាន​ចៀម​១​ម៉ឺន​៤​ពាន់ អូដ្ឋ​៦​ពាន់ គោ​១​ពាន់​នឹម នឹង​លា​ញី​១​ពាន់ លោក​ក៏​បង្កើត​បាន​កូន​ប្រុស​៧ កូន​ស្រី​៣​ទៀត កូន​ស្រី​ទី​១ លោក​ឲ្យ​ឈ្មោះ​យេមីម៉ា ទី​២​ឈ្មោះ​កេស៊ីយ៉ា ហើយ​ទី​៣​ឈ្មោះ​កេរេន-ហាពូក រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​នោះ គ្មាន​ឃើញ​ស្ត្រី​ណា​ដែល​មាន​រូប‌ឆោម​ពិសី ដូច​ជា​កូន​ស្រី​របស់​យ៉ូប​នោះ​ទេ ហើយ​ឪពុក​ក៏​បែង​ចែក​មរដក​ដល់​កូន​ស្រី​ទាំង​នោះ ដូច​ជា​ដល់​បង​ប្អូន​ប្រុស​ដែរ ក្រោយ​ពី​នោះ​មក យ៉ូប​រស់​នៅ​បាន​១៤០​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​៤​ដំណ នោះ​យ៉ូប​ស្លាប់​ទៅ ដោយ​មាន​អាយុ​ជា​យឺន‌យូរ ហើយ​ស្កប់‌ស្កល់​នឹង​ជីវិត​ផង។:៚

ចែក​រំលែក
អាន យ៉ូប 42