យ៉ូប 40:3-6
យ៉ូប 40:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា៖ «មើល៍! ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ព្រះអង្គដូចម្តេចបាន? ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ។ ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ បាននិយាយពីរដងផង តែលែងពោលអ្វីទៀតហើយ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច តបដល់លោកយ៉ូបថា៖
យ៉ូប 40:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូបទូលព្រះអម្ចាស់ថា៖ «ទូលបង្គំជាមនុស្សទន់ទាបណាស់ តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញ ដូចម្ដេចបាន? ទូលបង្គំនឹងយកដៃខ្ទប់មាត់។ ទូលបង្គំបាននិយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពី ក្នុងខ្យល់ព្យុះដូចតទៅ៖
យ៉ូប 40:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា មើល ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ អើ បាននិយាយ២ដងផង តែលែងពោលអ្វីទៀតហើយ។ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលពីក្នុងខ្យល់កួច តបដល់យ៉ូបថា