យ៉ូប 4:7-11

យ៉ូប 4:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​អ្នកពិចារណា​ចុះ តើ​អ្នក​ឥត​ទោស​ដែល​វិនាស​ឬ? តើ​មាន​កន្លែង​ណា​ដែល​មនុស្ស​ទៀង​ត្រង់ ត្រូវ​កាត់​ចេញ​នោះ? តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក ដែល​ភ្ជួរ​បំផុល​អំពើ​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្ដី​កំណាច គេ​រមែង​ច្រូត​បាន​សេចក្ដី​នោះ​វិញ។ គេ​ត្រូវ​វិនាស​ទៅ ដោយ​ខ្យល់​របស់​ព្រះ ហើយ​ខ្យល់​ចំហួល​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ក៏​បញ្ឆេះ​គេ​អស់។ ឯ​សូរ​គ្រហឹម​របស់​សិង្ហ និង​សំឡេង របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់។ សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​សិង្ហ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ។

ចែក​រំលែក
អាន យ៉ូប 4

យ៉ូប 4:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​លោក​គិត​មើល​ចុះ​ថា តើ​មនុស្ស​ស្លូត​ត្រង់​ដែល​វិនាស​សូន្យ ហើយ​មនុស្ស​សុចរិត​ដែល​អន្តរាយ​ឬ​ទេ? ខ្ញុំ​ធ្លាប់​ឃើញ​ថា អស់​អ្នក​ដែល​ភ្ជួរ​រាស់ សាប​ព្រោះ​អំពើ​អាក្រក់ និង​អំពើ​ទុច្ចរិត រមែង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ជានិច្ច គឺ​ពួក​គេ​វិនាស​ដោយ‌សារ​ព្រះ‌ពិរោធ​របស់ ព្រះ‌ជាម្ចាស់​ដែល​បក់​បោក​មក​លើ​ពួក​គេ ដូច​ព្យុះ​សង្ឃរា។ ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លា តែ​ព្រះ‌អម្ចាស់​នឹង​បំបិទ​មាត់ ហើយ​បំបាក់​ចង្កូម​របស់​ពួក​គេ។ សិង្ហ​សាហាវ​នឹង​វិនាស​ទៅ​ដោយ​អត់​អាហារ កូន​របស់​វា​នឹង​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី។

ចែក​រំលែក
អាន យ៉ូប 4

យ៉ូប 4:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក​ដែល​ភ្ជួរ​បំផុល​សេចក្ដី​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្ដី​កំណាច​ចុះ គេ​រមែង​ច្រូត​បាន​សេចក្ដី​នោះ​ឯង​វិញ គេ​ត្រូវ​វិនាស​ទៅ ដោយ​អស្សាសៈ​របស់​ព្រះ ហើយ​ខ្យល់​ចំហួល​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បញ្ឆេះ​គេ​អស់​ទៅ ឯ​សូរ​គ្រហឹម​របស់​សិង្ហ នឹង​សំឡេង​របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់ ឯ​សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​មេ​សិង្ហ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ។

ចែក​រំលែក
អាន យ៉ូប 4