យ៉ូប 38:4-7
យ៉ូប 38:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើឯងនៅឯណាក្នុងកាលដែលយើង ចាប់ផ្ដើមបង្កបង្កើតផែនដី? ចូរប្រាប់យើងមក បើឯងដឹង។ បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី? តើអ្នកណាបានសន្ធឹងខ្សែទៅវាស់? តើឫសផែនដីបានជាប់នៅលើអ្វី ឬអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ក្នុងពេលផ្កាយព្រឹកច្រៀងជាមួយគ្នា និងអស់ទាំងពួកស្ថានសួគ៌ ស្រែកហ៊ោដោយអំណរ?
យ៉ូប 38:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។ នរណាជាអ្នកកំណត់ទំហំផែនដី នរណាជាអ្នកទាញខ្សែវាស់ផែនដី តើអ្នកដឹងឬទេ? តើផែនដីចាក់គ្រឹះនៅលើអ្វី? តើនរណាបានបញ្ចុះថ្មដ៏សំខាន់ ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ?
យ៉ូប 38:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង ចូរប្រាប់មក បើឯងមានយោបល់ បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី តើអ្នកណាបានសន្ធឹងខ្សែទៅវាស់ តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។