យ៉ូប 38:39-41
យ៉ូប 38:39-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើឯងនឹងរករំពាឲ្យសិង្ហញី ឬចម្អែតដល់កូនសិង្ហដែលឃ្លាន ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា ឬចាំសង្គ្រុបនៅទីកំបាំងបានឬទេ? តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ?
យ៉ូប 38:39-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី និងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន នៅពេលដែលវាក្រាបក្នុងរូង ឬសម្ងំចាប់រំពានៅក្នុងព្រៃល្បោះ? តើនរណាជាអ្នកផ្ដល់ចំណីឲ្យសត្វក្អែក នៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់ ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
យ៉ូប 38:39-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើឯងនឹងរករំពាឲ្យសិង្ហញី ឬចំអែតដល់កូនសិង្ហដែលឃ្លាន ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា ឬម៉បចាំសង្គ្រុបនៅទីកំបាំងបានឬទេ តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ។