យ៉ូប 36:26-28
យ៉ូប 36:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍ ព្រះធំណាស់ យើងរាល់គ្នាមិនស្គាល់ព្រះអង្គទេ ចំនួនឆ្នាំនៃព្រះជន្មព្រះអង្គ នោះរកកំណត់មិនបាន។ ដ្បិតព្រះអង្គបានទាញយក ដំណក់ទឹកឡើងទៅលើ ព្រះអង្គធ្វើឲ្យប្រែជាចំហាយ រួចទម្លាក់មកវិញជាភ្លៀង ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក។
យ៉ូប 36:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ របស់ព្រះអង្គបានដែរ។ ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្ដុំគ្នា ជាចំហាយ និងទឹកភ្លៀង។ ពពកបង្អុរភ្លៀងចុះមកស្រោចស្រព បណ្ដាជននៅលើផែនដី។
យ៉ូប 36:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ព្រះទ្រង់ធំណាស់ យើងរាល់គ្នាមិនស្គាល់ទ្រង់ទេ ចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបាន គឺទ្រង់ដែលជក់ទឹកទៅលើ ឲ្យប្រែជាចំហាយ រួចទំលាក់ជាភ្លៀងវិញ ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក