យ៉ូប 34:2-4
យ៉ូប 34:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ឱអ្នកប្រាជ្ញរាល់គ្នាអើយ សូមស្តាប់ពាក្យខ្ញុំ ឱពួកអ្នកដែលមានយោបល់អើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំចុះ ដ្បិតត្រចៀកតែងតែល្បងលពាក្យសម្ដី ដូចជាមាត់តែងភ្លក់រសជាតិអាហារដែរ សូមឲ្យយើងរាល់គ្នារើសយក សេចក្ដីណាដែលត្រឹមត្រូវ សម្រាប់ពួកយើង ហើយឲ្យយើងបានស្គាល់ សេចក្ដីដែលល្អនៅក្នុងចំណោមយើង។
យ៉ូប 34:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«អស់អ្នកដែលមានប្រាជ្ញាអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ! អស់អ្នកដែលចេះដឹងអើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ! ដ្បិតត្រចៀកស្ដាប់យល់ពាក្យសម្ដី ដូចអណ្ដាតស្គាល់រសជាតិអាហារដែរ។ យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ ហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។
យ៉ូប 34:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱមនុស្សប្រាជ្ញរាល់គ្នាអើយ សូមស្តាប់ពាក្យខ្ញុំ ឱពួកអ្នកដែលមានយោបល់អើយ សូមផ្ទៀងត្រចៀកចំពោះខ្ញុំចុះ ដ្បិតត្រចៀកតែងតែល្បងលពាក្យសំដី ដូចជាមាត់តែងភ្លក់រសជាតិអាហារដែរ សូមឲ្យយើងរាល់គ្នារើសយកសេចក្ដីណាដែលត្រឹមត្រូវ សំរាប់ពួកយើង ហើយឲ្យយើងបានស្គាល់សេចក្ដីដែលល្អនៅក្នុងចំណោមយើង