យ៉ូប 29:1-6

យ៉ូប 29:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ របស់​លោក​ត​ទៅ​ទៀត​ថា៖ «ឱ​ប្រសិន‌បើ​ខ្ញុំ​បាន​ដូច​ជា​កាល​ពី​ដើម ដូច​នៅ​គ្រា​ដែល​ព្រះ​ការពារ​រក្សា​ខ្ញុំ​នោះ គឺ​កាល​ចង្កៀង​នៃ​ព្រះ‌អង្គ​បាន​ភ្លឺ​មក​លើ​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​កាត់​ទី​ងងឹត​ដោយ‌សារ​ពន្លឺ​ព្រះ‌អង្គ គឺ​ដូច​កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​នៃ​ជីវិត ហើយ​មាន​មិត្ត‌ភាព​នៃ​ព្រះ នៅ​ក្នុង​ទី​លំនៅ​របស់​ខ្ញុំ ក្នុង​គ្រា​ដែល​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា គង់នៅ​ជា‌មួយ​ខ្ញុំ ហើយ​ខ្ញុំ​មាន​កូន​ចៅ​នៅ​ជុំ‌វិញ ជា​វេលា​ដែល​ខ្ញុំ​បាន​លាង​ជើង ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​ខ្ញុំ

ចែក​រំលែក
អាន យ៉ូប 29

យ៉ូប 29:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មី​ដូច​ត​ទៅ៖ «ខ្ញុំ​ប្រាថ្នា​ឲ្យ​បាន​ដូច​កាល​ពី​មុន គឺ​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​មើល​ថែ​ទាំ​ខ្ញុំ នៅ​គ្រា​ដែល​ចង្កៀង​របស់​ព្រះអង្គ​បំភ្លឺ​ខ្ញុំ ហើយ​ពន្លឺ​របស់​ព្រះអង្គ​នាំ​ខ្ញុំ ឲ្យ​ដើរ​កាត់​ភាព​ងងឹត។ ពេល​ដែល​ខ្ញុំ​កំពុង​តែ​ចម្រុង‌ចម្រើន​នោះ ព្រះ‌ជាម្ចាស់​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ព្រះអង្គ​ជួយ​ការពារ​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត គង់​នៅ​ជា​មួយ​ខ្ញុំ ហើយ​កូន​ចៅ​របស់​ខ្ញុំ​ក៏​នៅ​ជុំ‌វិញ​ខ្ញុំ​ដែរ។ ហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​ឲ្យ​ខ្ញុំ យ៉ាង​បរិបូណ៌ ចម្ការ​អូលីវ​របស់​ខ្ញុំ ផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរ‌ហៀរ​មក​ខ្ញុំ។

ចែក​រំលែក
អាន យ៉ូប 29

យ៉ូប 29:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ​របស់​លោក​ត​ទៅ​ទៀត​ថា ឱ​បើ​សិន​ជា​ខ្ញុំ​បាន​ដូច​ជា​កាល​ពី​ដើម ដូច​នៅ​គ្រា​ដែល​ព្រះ‌ទ្រង់​ការ‌ពារ​រក្សា​ខ្ញុំ​ទៅ​អេះ គឺ​កាល​ចង្កៀង​នៃ​ទ្រង់​បាន​ភ្លឺ​មក​លើ​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​កាត់​ទី​ងងឹត​ដោយ‌សារ​ពន្លឺ​ទ្រង់ គឺ​ដូច​កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​នៃ​ជីវិត ហើយ​មាន​មិត្រ‌ភាព​នៃ​ព្រះ នៅ​ក្នុង​ទី​លំនៅ​របស់​ខ្ញុំ ក្នុង​គ្រា​ដែល​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​គង់​ជា​មួយ​នឹង​ខ្ញុំ​នៅ​ឡើយ ហើយ​ខ្ញុំ​មាន​កូន​ចៅ​នៅ​ជុំវិញ ជា​វេលា​ដែល​ខ្ញុំ​បាន​លាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​ខ្ញុំ

ចែក​រំលែក
អាន យ៉ូប 29