យ៉ូប 28:23-28

យ៉ូប 28:23-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​ជ្រាប​ផ្លូវ​នៃ​ប្រាជ្ញា ហើយ​ក៏​ស្គាល់​ទី​កន្លែង​វា​ដែរ ដ្បិត​ព្រះ‌អង្គ​ទត​មើល​ទៅ​ដល់​ចុង​ផែនដី​បំផុត ក៏​ឃើញ​ទាំង​អស់​ដែល​នៅ​ក្រោម​ផ្ទៃ​មេឃ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​មាន​កំណត់​ទម្ងន់ ហើយ​បាន​កំណត់​រង្វាល់​ទឹក​ដែរ។ ក្នុង​កាល​ដែល​ព្រះ‌អង្គ បាន​ដាក់​កម្រិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សម្រាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ​លាន់ ក្នុង​កាល​នោះ ព្រះ‌អង្គ​បាន​ឃើញ​ប្រាជ្ញា​ហើយ ក៏​ថ្លែង​ប្រាប់​ឲ្យ​ស្គាល់​ដែរ គឺ​ព្រះ‌អង្គ​ដែល​តាំង​ឲ្យ​មាន​ប្រាជ្ញា ហើយ​ព្រះ‌អង្គ​បាន​ស្វែង​រក​ប្រមូល​ទុក។ រួច​មាន​ព្រះ‌បន្ទូល​ដល់​មនុស្ស​យើង​ថា "មើល៍ សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ នោះ​ហើយ​ជា​ប្រាជ្ញា ហើយ​ដែល​ថយ​ឆ្ងាយ​ពី​ការ​អាក្រក់ នោះ​ឯង​ជា​យោបល់"»។

ចែក​រំលែក
អាន យ៉ូប 28

យ៉ូប 28:23-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​តែ​ព្រះ‌ជាម្ចាស់​ទេ​ដែល​ស្គាល់​ផ្លូវ ហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា ដ្បិត​ព្រះអង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅ ទី​ដាច់​ស្រយាល​នៃ​ផែនដី និង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។ ពេល​ណា​ព្រះអង្គ​កំណត់​កម្លាំង​របស់​ខ្យល់ និង​ទំហំ​របស់​សមុទ្រ ពេល​ណា​ព្រះអង្គ​កំណត់​ច្បាប់​មួយ សម្រាប់​ទឹក​ភ្លៀង ព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរ និង​ផ្គរ​រួច​ស្រេច​ហើយ ព្រះអង្គ​ក៏​ទត​ឃើញ​ប្រាជ្ញា ព្រះអង្គ​លើក​តម្លៃ​ប្រាជ្ញា​នោះ ព្រះអង្គ​តាំង​ប្រាជ្ញា​ឡើង ហើយ​ពិនិត្យ‌ពិច័យ​មើល​យ៉ាង​ល្អិត‌ល្អន់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។

ចែក​រំលែក
អាន យ៉ូប 28

យ៉ូប 28:23-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ្រង់​ជ្រាប​ផ្លូវ​នៃ​ប្រាជ្ញា ហើយ​ក៏​ស្គាល់​ទី​កន្លែង​ដែរ ដ្បិត​ទ្រង់​ទត​មើល​ទៅ​ដល់​ចុង​ផែនដី​បំផុត ក៏​ឃើញ​ទាំង​អស់​ដែល​នៅ​ក្រោម​ផ្ទៃ​មេឃ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​មាន​កំណត់​ទំងន់ ហើយ​បាន​កំណត់​រង្វាល់​ទឹក​ដែរ ក្នុង​កាល​ដែល​ទ្រង់​បាន​ដាក់​កំរិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សំរាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ‌លាន់ ក្នុង​កាល​នោះ ទ្រង់​បាន​ឃើញ​ប្រាជ្ញា​ហើយ ក៏​ថ្លែង​ប្រាប់​ឲ្យ​ស្គាល់​ដែរ គឺ​ទ្រង់​ដែល​តាំង​ឲ្យ​មាន​ប្រាជ្ញា អើ ទ្រង់​បាន​ស្វែង​ប្រមូល​ទុក រួច​មាន​បន្ទូល​ដល់​មនុស្ស​យើង​ថា មើល សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌អម្ចាស់ នោះ​ហើយ​ជា​ប្រាជ្ញា ហើយ​ដែល​ថយ​ឆ្ងាយ​ពី​ការ​អាក្រក់ នោះ​ឯង​ជា​យោបល់។

ចែក​រំលែក
អាន យ៉ូប 28