យ៉ូប 25:4-6
យ៉ូប 25:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស បានសុចរិតនៅចំពោះព្រះបាន? ឬធ្វើដូចម្ដេចឲ្យមនុស្ស ដែលកើតពីស្ត្រីមកបានបរិសុទ្ធ? សូម្បីតែខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លា នៅព្រះនេត្ររបស់ព្រះអង្គផង ចំណង់បើមនុស្សដែលជាដង្កូវ និងកូនមនុស្សដែលជាដង្កូវដែរ តើនឹងបានយ៉ាងណាទៅ!»។
យ៉ូប 25:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បានឬ? តើអ្នកដែលកើតចេញពីស្ត្រីអះអាងថា ខ្លួនបរិសុទ្ធដូចម្ដេចកើត? នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ សូម្បីតែព្រះច័ន្ទក៏បាត់រស្មី ហើយហ្វូងតារាក៏មិនភ្លឺទៅហើយ ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។
យ៉ូប 25:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន ឬធ្វើដូចម្តេចឲ្យមនុស្សដែលកើតពីស្ត្រីមកបានបរិសុទ្ធ មើល ទាំងខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លានៅព្រះនេត្រទ្រង់ផង ចំណង់បើមនុស្សដែលជាដង្កូវទទេ នឹងកូនមនុស្សដែលជាដង្កូវដែរ តើនឹងបានយ៉ាងណាទៅ។