យ៉ូប 25:1-6

យ៉ូប 25:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា៖ «ព្រះ‌ចេស្តា និង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​នឹង​ព្រះ ព្រះ​អង្គ​ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ស្ថាន​ដ៏​ខ្ពស់​របស់​ព្រះ‌អង្គ។ ឯ​ចំនួន​ពល​ទ័ព​ព្រះ‌អង្គ តើ​នឹង​រាប់​បាន​ឬ? តើ​មាន​អ្នក​ឯ​ណា​ដែល​ពន្លឺ​ព្រះ‌អង្គ មិន​រះ​ឡើង​បំភ្លឺ​ដល់​គេ​នោះ? ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​មនុស្ស បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន? ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ? សូម្បី​តែ​ខែ​ក៏​មិន​ភ្លឺ​ដែរ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ​ថ្លា នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ផង ចំណង់​បើ​មនុស្ស​ដែល​ជា​ដង្កូវ និង​កូន​មនុស្ស​ដែល​ជា​ដង្កូវ​ដែរ តើ​នឹង​បាន​យ៉ាង​ណា​ទៅ!»។

ចែក​រំលែក
អាន យ៉ូប 25

យ៉ូប 25:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៊ីល‌ដាដ ជា​អ្នក​ស្រុក​ស៊ូអា ពោល​ឡើង​ថា៖ «ព្រះ‌ជាម្ចាស់​មាន​អំណាច​គ្រប់‌គ្រង ព្រះអង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះអង្គ​តាំង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត។ គ្មាន​នរណា​អាច​រាប់​ចំនួន​កង‌ពល របស់​ព្រះអង្គ​បាន​ទេ ពន្លឺ​របស់​ព្រះអង្គ​ចាំង​ដល់​មនុស្ស​គ្រប់ៗ​គ្នា។ ដូច្នេះ តើ​មនុស្ស​អាច​តវ៉ា​ថា​ខ្លួន​សុចរិត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បាន​ឬ? តើ​អ្នក​ដែល​កើត​ចេញ​ពី​ស្ត្រី​អះ‌អាង​ថា ខ្លួន​បរិសុទ្ធ​ដូច​ម្ដេច​កើត? នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ សូម្បី​តែ​ព្រះ‌ច័ន្ទ​ក៏​បាត់​រស្មី ហើយ​ហ្វូង‌តារា​ក៏​មិន​ភ្លឺ​ទៅ​ហើយ ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»។

ចែក​រំលែក
អាន យ៉ូប 25

យ៉ូប 25:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា ព្រះ‌ចេស្តា នឹង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​នឹង​ទ្រង់ ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់ ឯ​ចំនួន​ពល​ទ័ព​ទ្រង់ តើ​នឹង​រាប់​បាន​ឬ តើ​មាន​អ្នក​ឯ​ណា​ដែល​ពន្លឺ​ទ្រង់​មិន​រះ​ឡើង​បំភ្លឺ​ដល់​គេ​នោះ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ មើល ទាំង​ខែ​ក៏​មិន​ភ្លឺ​ដែរ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ‌ថ្លា​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង ចំណង់​បើ​មនុស្ស​ដែល​ជា​ដង្កូវ​ទទេ នឹង​កូន​មនុស្ស​ដែល​ជា​ដង្កូវ​ដែរ តើ​នឹង​បាន​យ៉ាង​ណា​ទៅ។

ចែក​រំលែក
អាន យ៉ូប 25