យ៉ូប 23:13-14
យ៉ូប 23:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានគំនិតតែមួយ តើអ្នកណានឹងបំផ្លាស់បំប្រែ ព្រះហឫទ័យព្រះអង្គបាន? ការអ្វីដែលព្រះអង្គចង់ធ្វើ ព្រះអង្គក៏ធ្វើ។ ដ្បិតព្រះអង្គធ្វើសម្រេចសេចក្ដី ដែលបានតម្រូវទុកសម្រាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនទៀត នៅនឹងព្រះអង្គដែរ។
ចែករំលែក
អាន យ៉ូប 23យ៉ូប 23:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើព្រះអង្គសម្រេចធ្វើការអ្វីមួយ គ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ព្រះអង្គបានទេ ព្រះអង្គចង់ធ្វើអ្វីមួយ ព្រះអង្គធ្វើការនោះ។ ព្រះអង្គវិនិច្ឆ័យទោសខ្ញុំយ៉ាងណា ព្រះអង្គនឹងដាក់ទោសខ្ញុំយ៉ាងនោះ ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត ដែលព្រះអង្គគ្រោងទុកដែរ។
ចែករំលែក
អាន យ៉ូប 23