យ៉ូប 23:10-12
យ៉ូប 23:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។ ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ ឥតងាកបែរទៅខាងណាឡើយ។ ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹម របស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។
យ៉ូប 23:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើព្រះអង្គល្បងលមើលខ្ញុំ ព្រះអង្គមុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។ ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គ ខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ច ឥតងាកចេញឡើយ។ ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលព្រះអង្គបង្គាប់ ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ព្រះអង្គ គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
យ៉ូប 23:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែទ្រង់ស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាទ្រង់បានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស ជើងខ្ញុំបានដើរជាប់តាមជំហានទ្រង់ ខ្ញុំបានកាន់តាមផ្លូវទ្រង់ ឥតងាកបែរទៅខាងណាឡើយ ខ្ញុំមិនដែលគេចថយចេញពីបង្គាប់នៃព្រះរឹមទ្រង់ទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូលនៃព្រះឱស្ឋទ្រង់ ជាជាងអាហារដែលខ្ញុំត្រូវការផង