យ៉ូប 2:7-9
យ៉ូប 2:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ សាតាំងក៏ចេញពីព្រះយេហូវ៉ាទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល។ លោកយកអំបែងឆ្នាំងសម្រាប់កោសខ្លួន ទៅអង្គុយនៅក្នុងផេះ។ ឯប្រពន្ធរបស់លោកពោលថា៖ «តើបងនៅតែរក្សាសេចក្ដីទៀងត្រង់ដល់កាលណាទៀត? សូមដាក់បណ្ដាសា ព្រះ ហើយស្លាប់ទៅចុះ!»។
យ៉ូប 2:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មារសាតាំងចាកចេញពីព្រះអម្ចាស់ទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។ លោកយ៉ូបអង្គុយនៅក្នុងផេះ ហើយយកអំបែងឆ្នាំងមកកោសខ្លួន។ ភរិយារបស់លោកពោលថា៖ «តើបងនៅតាំងខ្លួនជាមនុស្សទៀងត្រង់ដូច្នេះ ដល់កាលណាទៀត សូមដាក់បណ្ដាសាព្រះជាម្ចាស់ ហើយស្លាប់ទៅចុះ!»។
យ៉ូប 2:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ សាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅវាយយ៉ូបឲ្យកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល នោះលោកយកអំបែងឆ្នាំងសំរាប់កោសខ្លួន ទៅអង្គុយនៅក្នុងផេះ ឯប្រពន្ធលោក នាងនិយាយថា អ្នកនៅតែរក្សាលក្ខណៈខ្លួនទៀតឬ ចូរប្រមាថដល់ព្រះ ហើយស្លាប់ទៅចុះ