យ៉ូប 19:23-27

យ៉ូប 19:23-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ប្រសិន‌បើ​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​ដែល​លោះ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយនៅ​ទី​បំផុត ព្រះ‌អង្គ​នឹង​ឈរ​នៅ​លើ​ផែនដី ហើយ​ក្រោយ​ពី​សម្បក​កាយ​ខ្ញុំ​រលាយ​ទៅ នោះ​សាច់​ឈាម​ខ្ញុំ​នឹង​ឃើញ​ព្រះ ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្ញុំ​នឹង​ឃើញ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ

ចែក​រំលែក
អាន យ៉ូប 19

យ៉ូប 19:23-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ឲ្យ​ពាក្យ‌ពេចន៍​របស់​ខ្ញុំ​បាន​សរសេរ​ទុក គឺ​ចារ​ទុក​នៅ​ក្នុង​ក្រាំង​មួយ! សូម​ឲ្យ​គេ​ចារឹក​ពាក្យ​នេះ ដោយ​ដែក​ឆ្លាក់ និង​សំណ ទុក​នៅ​លើ​ផ្ទាំង​ថ្ម​រហូត​ត​ទៅ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា​ព្រះ​ដែល​លោះ​ខ្ញុំ ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ ព្រះអង្គ​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់ នៅ​លើ​ផែនដី។ ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅ នោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ខ្ញុំ​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក គឺ​ព្រះអង្គ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។

ចែក​រំលែក
អាន យ៉ូប 19

យ៉ូប 19:23-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បើ​សិន​ជា​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ ប៉ុន្តែឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី ហើយ​ក្រោយ​ដែល​សំបក​កាយ​ខ្ញុំ​នេះ​ត្រូវ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ

ចែក​រំលែក
អាន យ៉ូប 19