យ៉ូប 18:1-4
យ៉ូប 18:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ប៊ីលដាឌ សាសន៍ស៊ូអា ក៏ឆ្លើយឡើងថា៖ «តើអ្នករាល់គ្នានឹងនៅតែ និយាយដល់កាលណាទៀត? ចូរពិចារណាចុះ រួចយើងនឹងនិយាយ។ ហេតុអ្វីបានជាយើងត្រូវរាប់ទុក ដូចជាសត្វតិរច្ឆាន? ហេតុអ្វីបានជាយើងទៅជាមនុស្សល្ងីល្ងើ នៅក្នុងភ្នែករបស់អ្នក? ឱអ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងរបស់វាឬ?
យ៉ូប 18:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា ពោលឡើងថា៖ «តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសម្ដីបែបនេះ ដល់ពេលណាទៀត? ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាបណ្ដោយឲ្យ គាត់ចាត់ទុកយើងដូចសត្វធាតុ? ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើង ដូចមនុស្សល្ងីល្ងើ? ឱលោកដែលអារសាច់ខ្លួនឯង ព្រោះតែកំហឹងអើយ តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែលោកឬ?
យ៉ូប 18:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះប៊ីលដាឌ សាសន៍ស៊ូអា ក៏ឆ្លើយឡើងថា តើអ្នករាល់គ្នានឹងនៅតែនិយាយដល់កាលណាទៀត ចូរពិចារណាចុះ រួចមកសឹមយើងនិយាយ ហេតុអ្វីបានជាយើងត្រូវរាប់ទុកដូចជាសត្វតិរច្ឆាន ហើយបានត្រឡប់ជាស្មោកគ្រោកនៅភ្នែកអ្នកដូច្នេះ ឱអ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងទៅឬអី។