យ៉ូប 16:19-21
យ៉ូប 16:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ ហើយសាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់។ ឯពួកមិត្តរបស់ខ្ញុំ គេឡកឡឺយដាក់ខ្ញុំ ខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះ ខ្ញុំត្រូវការមនុស្សម្នាក់ ធ្វើជាអ្នកកណ្ដាល រវាងមនុស្ស និងព្រះ ដូចជាមនុស្សម្នាក់ ដែលសម្រុះសម្រួល រវាងមិត្តសម្លាញ់របស់ខ្លួន។
យ៉ូប 16:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខ អ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។ មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ទាំងបង្ហូរទឹកភ្នែក។ សូមឲ្យសាក្សីរបស់ខ្ញុំបានធ្វើជា អាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់ និងខ្ញុំ ដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាង មនុស្ស និងមនុស្ស។
យ៉ូប 16:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ហើយ សាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់ ឯពួកមិត្ររបស់ខ្ញុំគេឡកឡឺយឲ្យខ្ញុំ តែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះវិញ ព្រមទាំងសូមឲ្យទ្រង់ធ្វើជាអ្នកកណ្តាលនៃមនុស្ស នឹងព្រះ ហើយកណ្តាលមនុស្សជាតិ១ នឹងអ្នកជិតខាងខ្លួនផង