យ៉ូប 14:10-12
យ៉ូប 14:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ មនុស្សប្រគល់វិញ្ញាណទៅ តើគេនៅឯណា? ដូចជាទឹកបឹងដែលស្រក ហើយទឹកទន្លេក៏ហូរទៅ ហើយរីងស្ងួតយ៉ាងណា មនុស្សក៏ដេក ហើយមិនក្រោកឡើងយ៉ាងនោះដែរ រហូតដល់ផ្ទៃមេឃសូន្យបាត់ទៅ គេដេកលក់មិនភ្ញាក់ឡើងវិញឡើយ។
យ៉ូប 14:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់ គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។ ទឹកសមុទ្រអាចស្រកចុះ ហើយស្ទឹងក៏អាចរីងស្ងួតដែរ រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ គេមិនអាចក្រោកឡើងវិញបានទេ សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។
យ៉ូប 14:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ អើ មនុស្សប្រគល់វិញ្ញាណទៅ នោះតើគេនៅឯណា ឯទឹកភ្លៀងខានមកពីសមុទ្រ រួចស្ទឹងរីងស្ងួតទៅយ៉ាងណា នោះមនុស្សក៏ដេកទៅឥតក្រោកឡើងទៀតយ៉ាងនោះដែរ គេនឹងមិនភ្ញាក់ឡើងវិញ ឬអ្នកណាដាស់ឲ្យគេភ្ញាក់ពីដេកឡើងឡើយ ដរាបដល់ផ្ទៃមេឃសូន្យបាត់ទៅ។