យ៉ូប 13:13-19
យ៉ូប 13:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ។ ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅក្នុងដៃ។ ទោះបើព្រះអង្គសម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ព្រះអង្គដែរ ប៉ុន្តែ ខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិត នៃផ្លូវខ្ញុំនៅចំពោះព្រះអង្គ។ ហើយនេះនឹងបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិឡល្មើសនឹងចូលទៅ នៅចំពោះព្រះអង្គមិនបាន។ ចូរប្រុងស្តាប់សេចក្ដីរបស់ខ្ញុំចុះ ហើយឲ្យសេចក្ដីថ្លែងប្រាប់របស់ខ្ញុំ បានចូលក្នុងត្រចៀកអ្នករាល់គ្នាផង។ មើល៍ ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត។ តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ? បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
យ៉ូប 13:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមអស់លោកនៅស្ងៀម ទុកឲ្យខ្ញុំនិយាយផង! បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ ទុកឲ្យកើតទៅចុះ! ខ្ញុំមិននឹកស្ដាយខ្លួនទេ គឺខ្ញុំសុខចិត្តប្រថុយជីវិតរបស់ខ្ញុំ។ ព្រះអង្គមុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ព្រះភ័ក្ត្រព្រះអង្គ។ ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិត ដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ។ សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ ដែលខ្ញុំនឹងថ្លែង សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់! ខ្ញុំនឹងនិយាយការពារខ្លួនខ្ញុំ ព្រោះខ្ញុំដឹងថា ខ្ញុំគ្មានកំហុសអ្វីទេ។ តើនរណាចង់ចោទប្រកាន់ខ្ញុំ? ប្រសិនបើខ្ញុំខុសមែន ខ្ញុំសុខចិត្តនៅស្ងៀម ហើយអត់ដង្ហើមឲ្យស្លាប់។
យ៉ូប 13:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅដៃដូច្នេះធ្វើអី ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ ប៉ុន្តែខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិតនៃផ្លូវខ្ញុំនៅចំពោះទ្រង់ ហើយនេះនឹងបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិលល្មើសនឹងចូលទៅនៅចំពោះទ្រង់មិនបាន ចូរប្រុងស្តាប់សេចក្ដីរបស់ខ្ញុំចុះ ហើយឲ្យសេចក្ដីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង មើល ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។