យ៉ូប 11:7-9
យ៉ូប 11:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នកអាចស្វែងយល់ ពីសេចក្ដីជ្រាលជ្រៅរបស់ព្រះបានឬ? តើអាចស្វែងយល់ពីដែនកំណត់របស់ព្រះ ដ៏មានគ្រប់ព្រះចេស្តា បានឬ? សេចក្ដីនោះខ្ពស់ជាងស្ថានសួគ៌ ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណា? ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ ផង ធ្វើដូចម្តេចឲ្យអ្នកដឹងបាន? បើវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត។
យ៉ូប 11:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យ របស់ព្រះជាម្ចាស់ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ? លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះ ខ្ពស់លើសផ្ទៃមេឃ ហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀត ដែលលោកមិនអាចធ្វើ ឬយល់បានឡើយ។ លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដី ហើយទូលាយជាងសមុទ្រទៅទៀត។
យ៉ូប 11:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកខំស្វែងរក តើអាចនឹងស្គាល់សភាពនៃព្រះបាន ឬយល់ដល់សេចក្ដីគ្រប់លក្ខណ៍របស់ព្រះដ៏មានគ្រប់ព្រះចេស្តាបានដែរឬ នោះខ្ពស់ជាងស្ថានសួគ៌ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណាបាន ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ផង ធ្វើដូចម្តេចឲ្យអ្នកយល់បាន បើនឹងវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត