យ៉ូប 11:13-19

យ៉ូប 11:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​អ្នក​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ព្រះ‌អង្គ ព្រម​ទាំង​បោះ‌បង់​សេចក្ដី​អាក្រក់ ដែល​នៅ​ដៃ​អ្នក​ចេញ ហើយ​មិន​ឲ្យ​មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ។ ប្រាកដ​ជា​អ្នក​នឹង​ងើប​មុខ​ឡើង ឥត​មាន​ប្រឡាក់​អ្វី​សោះ អ្នក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វីឡើយ។ ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ អ្នក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ។ ជីវិត​នៃ​អ្នក​នឹង​បាន​ត្រចះ​ថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ ប្រសិន‌បើ​មាន​សេចក្ដី​ងងឹត​ខ្លះ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌ព្រាង​ឡើង​វិញ។ អ្នក​នឹង​បាន​សាន្ត‌ត្រាណ ដោយ​ព្រោះ​មាន​ទី​សង្ឃឹម អ្នក​នឹងមាន​អ្នក​ការ​ពារជុំ‌វិញ ហើយ​សម្រាក​ដោយ​សុខ‌សាន្ត។ អ្នក​នឹង​ដេក​ដោយ​ឥត​មាន​អ្នក​ណា បំភ័យ​អ្នក​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​នឹង​មក​អង្វរ​ដល់​អ្នក។

ចែក​រំលែក
អាន យ៉ូប 11

យ៉ូប 11:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំណែក​ឯ​លោក​វិញ ប្រសិន​បើ​លោក​បែរ​ចិត្ត​រក​ព្រះ‌ជាម្ចាស់ ហើយ​លើក​ដៃ​អង្វរ​ករ​ព្រះអង្គ ប្រសិន​បើ​លោក​បោះ​បង់​ចោល​អំពើ​អាក្រក់ ដែល​លោក​ប្រព្រឹត្ត ហើយ​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​លំ‌នៅ​របស់​លោក នោះ​លោក​នឹង​អាច​ងើប​មុខ​ឡើង​វិញ​បាន ព្រោះ​លោក​គ្មាន​កំហុស​ទៀត​ទេ លោក​នឹង​បាន​រឹង‌ប៉ឹង ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។ លោក​នឹង​ភ្លេច​អស់​នូវ​ទុក្ខ​កង្វល់ ដូច​ទឹក​ដែល​ហូរ​បាត់​ទៅ គឺ​លោក​នឹង​មិន​នឹក​ចាំ​ទៀត​ទេ។ ជីវិត​របស់​លោក​នឹង​បាន​ភ្លឺ​ជាង​ពន្លឺ​ព្រះ‌អាទិត្យ នៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ទៀត ហើយ​ភាព​ងងឹត​ប្រៀប​ដូច​ជា​ពេល​អរុណ‌រះ។ លោក​នឹង​មិន​បារម្ភ​អ្វី​សោះ​ឡើយ ព្រោះ​លោក​មាន​សង្ឃឹម។ លោក​លែង​អាម៉ាស់ ហើយ​លោក​នឹង​សម្រាន្ដ​យ៉ាង​សុខ​ស្រួល។ ពេល​លោក​សម្រាក គ្មាន​នរណា​មក​រំខាន​លោក​ឡើយ។ មនុស្ស​ជា​ច្រើន​នឹង​កោត​សរសើរ​លោក។

ចែក​រំលែក
អាន យ៉ូប 11

យ៉ូប 11:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​អ្នក​តាំង​ចិត្ត​ត្រឹម‌ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ទ្រង់ ព្រម​ទាំង​បោះ‌បង់​សេចក្ដី​អាក្រក់​ដែល​នៅ​ដៃ​អ្នក​ចេញ ហើយ​មិន​ឲ្យ​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ នោះ​ប្រាកដ​ជា​អ្នក​នឹង​ងើប​មុខ​ឡើង​ឥត​មាន​ប្រឡាក់​អ្វី​សោះ អើ អ្នក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វី​ផង ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ រួច​អ្នក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ នោះ​ជីវិត​នៃ​អ្នក​នឹង​បាន​ត្រចះ​ថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ បើ​សិន​ជា​មាន​សេចក្ដី​ងងឹត​ខ្លះ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌ព្រាង​ឡើង​វិញ អ្នក​នឹង​បាន​សាន្ត‌ត្រាណ ដោយ​ព្រោះ​មាន​ទី​សង្ឃឹម អើ អ្នក​នឹង​ស្វែង​រក​ជុំវិញ រួច​នឹង​ដេក​សំរាក​ទៅ​ដោយ​សុខ‌សាន្ត អ្នក​នឹង​ដេក​ទៅ​ឥត​មាន​អ្នក​ណា​បំភ័យ​អ្នក​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​នឹង​មក​អង្វរ​ដល់​អ្នក

ចែក​រំលែក
អាន យ៉ូប 11