យ៉ូប 10:1-4
យ៉ូប 10:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំស្អប់ខ្ពើមនឹងជីវិតរបស់ខ្ញុំណាស់ ខ្ញុំនឹងឲ្យតម្អូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។ ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ព្រះអង្គឬ បានជាព្រះអង្គមើលងាយដល់ស្នាដៃរបស់ព្រះអង្គ ហើយប្រោសឲ្យពន្លឺព្រះអង្គ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់? តើព្រះនេត្ររបស់ព្រះអង្គជាភ្នែកសាច់ឬ? តើព្រះអង្គទតឃើញដូចជាមនុស្សឬ?
យ៉ូប 10:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។ ខ្ញុំនឹងទូលព្រះជាម្ចាស់ថា: សូមកុំដាក់ទោសទូលបង្គំឡើយ! សូមប្រាប់ឲ្យទូលបង្គំដឹងផងថា តើព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ? តើមានប្រយោជន៍អ្វី បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ ហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ? តើព្រះអង្គមានព្រះនេត្រ ហើយទតមើល តាមរបៀបដូចមនុស្សលោកដែរឬ?
យ៉ូប 10:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចិត្តខ្ញុំជិនណាយនឹងជីវិតរបស់ខ្ញុំ ខ្ញុំនឹងឲ្យសេចក្ដីដំអូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយ ដោយសេចក្ដីជូរល្វីងក្នុងចិត្ត ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ បានជាទ្រង់មើលងាយដល់ស្នាដៃរបស់ទ្រង់ ហើយប្រោសឲ្យពន្លឺទ្រង់ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់វិញ តើព្រះនេត្រទ្រង់ជាភ្នែកសាច់ឈាម ឬទ្រង់ទតឃើញដូចជាមនុស្សឬអី