យ៉ូប 1:1-4
យ៉ូប 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់។ លោកបង្កើតបានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ លោកមានចៀមប្រាំពីរពាន់ អូដ្ឋបីពាន់ គោប្រាំរយនឹម និងលាញីប្រាំរយ ក៏មានអ្នកបម្រើយ៉ាងសន្ធឹក បានជាលោកធំជាងមនុស្សទាំងអស់ នៅប្រទេសខាងកើត។ កូនប្រុសៗរបស់លោក គេតែងតែជប់លៀងនៅផ្ទះគេរៀងៗខ្លួនតាមវេន គេក៏បានអញ្ជើញប្អូនស្រីៗរបស់គេទាំងបីនាក់ ឲ្យមកបរិភោគជាមួយគ្នាដែរ។
យ៉ូប 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ លោកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។ លោកយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។ កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបងប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។
យ៉ូប 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់ លោកបង្កើតបានកូនប្រុស៧ នឹងកូនស្រី៣ លោកមានចៀម៧ពាន់ អូដ្ឋ៣ពាន់ គោ៥០០នឹម នឹងលាញី៥០០ ក៏មានបាវព្រាវយ៉ាងសន្ធឹក បានជាលោកធំជាងអស់ទាំងមនុស្ស នៅប្រទេសខាងកើត។ ឯកូនប្រុសៗរបស់លោក គេតែងជប់លៀងគ្នា នៅផ្ទះគេរៀងខ្លួនតាមវេន គេក៏ចាត់ឲ្យទៅហៅប្អូនស្រីគេទាំង៣នាក់ ឲ្យមកបរិភោគជាមួយគ្នា