យ៉ូហាន 8:7-9
យ៉ូហាន 8:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយព្រោះគេចេះតែសួរ ព្រះអង្គក៏ងើបឡើង មានព្រះបន្ទូលទៅគេថា៖ «អ្នកណាដែលគ្មានបាបសោះ សុំឲ្យអ្នកនោះយកដុំថ្មគប់នាងមុនគេចុះ»។ បន្ទាប់មក ព្រះអង្គឱនចុះ ហើយសរសេរលើដីម្តងទៀត។ ពេលគេបានឮពាក្យទាំងនោះ ហើយមនសិការរបស់គេ បានចោទប្រកាន់ទោសខ្លួន គេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ រហូតដល់អ្នកក្រោយបង្អស់ នៅសល់តែព្រះយេស៊ូវ និងស្ត្រីនោះ ដែលនៅចំពោះព្រះអង្គប៉ុណ្ណោះ។
យ៉ូហាន 8:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នកដែលគ្មានបាបសោះយកដុំថ្មគប់នាងមុនគេទៅ!»។ បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។ ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗ ចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។
យ៉ូហាន 8:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែដោយព្រោះគេចេះតែសួរ បានជាទ្រង់ងើបឡើង មានបន្ទូលថា អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ រួចទ្រង់ក៏ឱនសរសេរនៅដីម្តងទៀត កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេបានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ នឹងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ