យ៉ូហាន 7:17-18
យ៉ូហាន 7:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ នឹងដឹងថាសេចក្តីបង្រៀននេះមកពីព្រះ ឬមកពីខ្លួនខ្ញុំផ្ទាល់។ អ្នកណានិយាយដោយអាងខ្លួនឯង អ្នកនោះចង់តែលើកតម្កើងខ្លួនឯង តែអ្នកដែលចង់លើកតម្កើងព្រះ ដែលចាត់ឲ្យខ្លួនមក អ្នកនោះពិតត្រង់ ហើយគ្មានសេចក្ដីភូតភរណានៅក្នុងខ្លួនឡើយ។
យ៉ូហាន 7:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះមកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។ អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក និយាយតែសេចក្ដីពិត ឥតកុហកឡើយ។
យ៉ូហាន 7:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្ដីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកដំកើងដល់ខ្លួនទេ តែអ្នកដែលចង់លើកដំកើងថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ ហើយឥតមានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនឡើយ