យ៉ូហាន 7:1-5

យ៉ូហាន 7:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យាង​ទៅ​ស្រុក​យូដា​ទេ ព្រោះ​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ។ ថ្ងៃ​បុណ្យ​បារាំ​របស់​សាសន៍​យូដា​ជិត​ដល់​ហើយ ដូច្នេះ ប្អូនៗ​របស់​ព្រះ‌អង្គ​ទូល​ថា៖ «សូម​បង​ចេញ​ពី​ទី​នេះ​ទៅ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង បាន​ឃើញ​អ្វី​ដែល​បង​ធ្វើ។ គ្មាន​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​លាក់​កំបាំង​នោះ​ទេ បើ​បង​ធ្វើ​ការ​ទាំង​នេះ សូម​បង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង»។ (ដ្បិត​សូម្បី​តែ​បង‌ប្អូន​របស់​ព្រះ‌អង្គ ក៏​មិន​បាន​ជឿ​ដល់​ព្រះ‌អង្គ​ដែរ)។

ចែក​រំលែក
អាន យ៉ូហាន 7

យ៉ូហាន 7:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ចុះ​ឡើង​កាត់​ស្រុក​កាលី‌ឡេ ដ្បិត​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ស្រុក​យូដា​ឡើយ ព្រោះ​ជន‌ជាតិ​យូដា​រក​ធ្វើ​គុត​ព្រះអង្គ។ ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ​បុណ្យ​បារាំ*។ បងប្អូន​ព្រះ‌យេស៊ូ​ទូល​ព្រះអង្គ​ថា៖ «សូម​បង​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​សិស្ស​របស់​បង​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។ អ្នក​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​មិន​ធ្វើ​ការ​អ្វី​ដោយ​លាក់​កំបាំង​ឡើយ។ បើ​បង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ ត្រូវ​បង្ហាញ​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»។ បងប្អូន​របស់​ព្រះ‌យេស៊ូ​ពុំ​ជឿ​លើ​ព្រះអង្គ​ទេ។

ចែក​រំលែក
អាន យ៉ូហាន 7

យ៉ូហាន 7:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ ទ្រង់​យាង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យាង​ក្នុង​ស្រុក​យូដា​ទេ ពី​ព្រោះ​សាសន៍​យូដា​រក​សំឡាប់​ទ្រង់ រីឯ​បុណ្យ​របស់​សាសន៍​យូដា ដែល​ហៅ​ថា​បុណ្យ​បារាំ នោះ​ជិត​ដល់​ហើយ ដូច្នេះ ពួក​ប្អូន​ទ្រង់​ទូល​ថា ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង បាន​ឃើញ​ការ​ដែល​បង​ធ្វើ​ផង ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន នោះ​មិន​ដែល​ធ្វើ​ការ​ដោយ​សំងាត់​ទេ បើ​បង​ធ្វើ​ការ​ទាំង​នេះ ចូរ​សំដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដែរ ដ្បិត​ពួក​ប្អូន​ទ្រង់​មិន​បាន​ជឿ​ដល់​ទ្រង់​ទេ

ចែក​រំលែក
អាន យ៉ូហាន 7