យ៉ូហាន 5:41-44

យ៉ូហាន 5:41-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​ពី​មនុស្ស​ទេ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ខ្លួន​សោះ។ ខ្ញុំ​មក​ក្នុង​ព្រះ‌នាម​របស់​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​មក ក្នុង​នាម​របស់​គេ អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ។ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន បើ​អ្នក​រាល់​គ្នា​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​ស្វែង​រក​កិត្តិសព្ទ​ដែល​មក​ពី​ព្រះ‌អង្គ ជា​ព្រះ​តែ​មួយ​អង្គ​ដូច្នេះ?

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:41-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុងរឿង​ពី​មនុស្ស​ទេ។ ម្យ៉ាង​ទៀត ខ្ញុំ​ស្គាល់​ចិត្ត​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​គ្មាន​ចិត្ត​ស្រឡាញ់​ព្រះ‌ជាម្ចាស់​សោះ។ ខ្ញុំ​មក ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន! តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ទទួល​សិរី‌រុងរឿង​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​សិរី‌រុងរឿង​ពី​ព្រះ‌ជាម្ចាស់​តែ​មួយ​គត់​សោះ​នោះ?

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:41-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​អំពី​មនុស្ស​ទេ ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​ហើយ ថា​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​សោះ ខ្ញុំ​បាន​មក​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ បើ​សិន​ជា​មាន​អ្នក​ណា​ទៀត​មក ដោយ​នូវ​ឈ្មោះ​របស់​ខ្លួន​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន ដែល​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ឯង ឥត​ស្វែង​រក​កិត្តិសព្ទ ដែល​មក​ពី​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​១​អង្គ​ទ្រង់​ដូច្នេះ

ចែក​រំលែក
អាន យ៉ូហាន 5