យ៉ូហាន 5:1-5

យ៉ូហាន 5:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក មាន​បុណ្យ​មួយ​របស់​សាសន៍​យូដា ហើយ​ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។ នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម មាន​ស្រះ​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែស‌ដា ស្រះ​នោះ​មាន​ថែវ​ប្រាំ។ មាន​មនុស្ស​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ​ជា​ច្រើន ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត [គេ​រង់​ចាំ​ទឹក​កម្រើក​ឡើង ដ្បិត​មាន​ពេល​មួយ ទេវតា​នៃ​ព្រះ‌អម្ចាស់​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​បាន​មុន​គេ​នឹង​ជា​ស្អាត ទោះ​បើ​មាន​ជំងឺ​អ្វី​ក៏​ដោយ។] នៅ​ទី​នោះ​មាន​បុរស​ម្នាក់ ដែល​ឈឺ​សាមសិប‌ប្រាំបី​ឆ្នាំ​មក​ហើយ

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក​ទៀត មាន​ពិធី​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ក្រុង​យេរូ‌សាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែស‌ដា» ក្បែរ​ស្រះ​នោះ មាន​ថែវ​ប្រាំ។ មាន​អ្នក​ជំងឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មនុស្ស​ខូច​ជើង និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន ដេក​នៅ​តាម​ថែវ​ទាំង​នោះ [រង់‌ចាំ​ទឹក​កម្រើក ដ្បិត​យូរៗ​ម្ដង មាន​ទេវតា*​មួយ​រូប​ចុះ​មក​ធ្វើ​ឲ្យ​ទឹក​ស្រះ​កម្រើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កម្រើក​បាន​មុន​គេ អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។ នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។

ចែក​រំលែក
អាន យ៉ូហាន 5

យ៉ូហាន 5:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក មាន​បុណ្យ​១​របស់​សាសន៍​យូដា ហើយ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម រីឯ​នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម នោះ​មាន​ស្រះ​១ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែសដា មាន​សាលា​សំណាក់​៥ មាន​មនុស្ស​សន្ធឹក​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត គេ​រង់‌ចាំ​ទឹក​កំរើក​ឡើង ដ្បិត​ចួន​ណា​មាន​ទេវតា​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ លុះ​ក្រោយ​ដែល​បាន​កូរ​ស្រេច​ហើយ នោះ​អ្នក​ណា​ដែល​ចុះ​ទៅ​មុន​គេ ក៏​បាន​ជា​ស្អាត ទោះ​បើ​ឈឺ​រោគ​អ្វី​ក៏​ដោយ នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ដែល​ឈឺ​៣៨​ឆ្នាំ​មក​ហើយ

ចែក​រំលែក
អាន យ៉ូហាន 5