យ៉ូហាន 4:1-4
យ៉ូហាន 4:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវជ្រាបថាពួកផារិស៊ីបានឮគេនិយាយថា ព្រះយេស៊ូវមានសិស្ស ហើយបានធ្វើពិធីជ្រមុជទឹកច្រើនជាងលោកយ៉ូហាន (តាមពិតព្រះយេស៊ូវមិនបានធ្វើពិធីជ្រមុជទឹក ដោយព្រះអង្គទ្រង់ផ្ទាល់ទេ គឺពួកសិស្សរបស់ព្រះអង្គដែលបានធ្វើ) ព្រះអង្គបានយាងចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ប៉ុន្តែ ព្រះអង្គត្រូវយាងកាត់ស្រុកសាម៉ារី។
យ៉ូហាន 4:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសិស្ស*ច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។ តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ព្រះអង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។
យ៉ូហាន 4:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារិស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យ ជាច្រើនលើសជាងយ៉ូហានទៅទៀត (តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ) នោះទ្រង់ក៏យាងចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី