យ៉ូហាន 21:7-8
យ៉ូហាន 21:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ និយាយទៅកាន់ពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលស៊ីម៉ូន-ពេត្រុសឮថាព្រះអម្ចាស់ដូច្នេះ គាត់ក៏ពាក់អាវ ព្រោះគាត់នៅខ្លួនទទេ រួចលោតចុះទៅក្នុងទឹក។ ប៉ុន្តែ ពួកសិស្សឯទៀតនាំគ្នាចូលទូកមកមាត់ច្រាំង ទាំងទាញអួនជាប់ត្រីពេញ ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ គឺប្រហែលជាពីររយហត្ថប៉ុណ្ណោះ។
យ៉ូហាន 21:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ សិស្សដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនពេត្រុសឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។ សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។
យ៉ូហាន 21:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះសិស្ស១ដែលព្រះយេស៊ូវស្រឡាញ់ គាត់និយាយនឹងពេត្រុសថា នេះគឺជាព្រះអម្ចាស់ហើយ កាលស៊ីម៉ូន-ពេត្រុសបានឮថាជាព្រះអម្ចាស់ នោះគាត់ពាក់អាវក្រវាត់ខ្លួន ព្រោះគាត់នៅខ្លួនទទេ ក៏លោតចុះទៅក្នុងទឹក ពួកសិស្សឯទៀតបានមកក្នុងទូកតូចទាំងដឹកអួនជាប់បានត្រី ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ ប្រហែលជា២០០ហត្ថប៉ុណ្ណោះ