យ៉ូហាន 21:4-7
យ៉ូហាន 21:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះព្រលឹមឡើង ព្រះយេស៊ូវឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងថាជាព្រះយេស៊ូវទេ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កូនរាល់គ្នាអើយ អ្នករាល់គ្នាចាប់ត្រីមិនបានទេឬ?» គេទូលព្រះអង្គថា៖ «គ្មានទេ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនទៅខាងស្តាំទូកចុះ អ្នកនឹងចាប់បានត្រីខ្លះមិនខាន»។ ដូច្នេះ គេក៏ទម្លាក់អួន តែគេមិនអាចទាញអួនមកវិញបានឡើយ ព្រោះមានត្រីច្រើនពេក។ សិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ និយាយទៅកាន់ពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលស៊ីម៉ូន-ពេត្រុសឮថាព្រះអម្ចាស់ដូច្នេះ គាត់ក៏ពាក់អាវ ព្រោះគាត់នៅខ្លួនទទេ រួចលោតចុះទៅក្នុងទឹក។
យ៉ូហាន 21:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រលឹមឡើង ព្រះយេស៊ូឈរនៅមាត់ច្រាំង ប៉ុន្តែ ពួកសិស្សមិនដឹងថាជាព្រះអង្គទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ! មានអ្វីបរិភោគឬទេ?»។ គេទូលព្រះអង្គថា៖ «គ្មានទេ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅ មុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញឡើយ ព្រោះមានត្រីច្រើនពេក។ ពេលនោះ សិស្សដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនពេត្រុសឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។
យ៉ូហាន 21:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ព្រលឹមឡើង ព្រះយេស៊ូវទ្រង់ឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងជាព្រះយេស៊ូវទេ ទ្រង់មានបន្ទូលទៅគេថា កូនរាល់គ្នាអើយ តើមានអ្វីបរិភោគឬទេ គេទូលឆ្លើយថា គ្មានទេ រួចទ្រង់មានបន្ទូលប្រាប់ថា ចូរទំលាក់អួនទៅខាងស្តាំទូក នោះទើបបាន ដូច្នេះ គេក៏ទំលាក់អួនទៅ តែទាញមកវិញមិនរួច ព្រោះជាប់ត្រីសន្ធឹកណាស់ នោះសិស្ស១ដែលព្រះយេស៊ូវស្រឡាញ់ គាត់និយាយនឹងពេត្រុសថា នេះគឺជាព្រះអម្ចាស់ហើយ កាលស៊ីម៉ូន-ពេត្រុសបានឮថាជាព្រះអម្ចាស់ នោះគាត់ពាក់អាវក្រវាត់ខ្លួន ព្រោះគាត់នៅខ្លួនទទេ ក៏លោតចុះទៅក្នុងទឹក