យ៉ូហាន 21:24-25
យ៉ូហាន 21:24-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សិស្សនេះហើយ ដែលធ្វើបន្ទាល់ពីហេតុការណ៍ទាំងនេះ ព្រមទាំងបានកត់ត្រាទុកមកផង យើងដឹងថាបន្ទាល់របស់គាត់ ពិតជាត្រឹមត្រូវមែន។ ប៉ុន្តែ មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើ។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងអស់នោះ ខ្ញុំយល់ថា ទោះពិភពលោកទាំងមូលក៏មិនអាចនឹងទុកសៀវភៅ ដែលគេកត់ត្រានោះបានផង។ អាម៉ែន។:៚
យ៉ូហាន 21:24-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សិស្ស*នោះហើយ ដែលបានផ្ដល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។ ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មមសម្រាប់ទុកសៀវភៅ ដែលគេកត់ត្រានោះឡើយ។
យ៉ូហាន 21:24-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺសិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថា សេចក្ដីបន្ទាល់របស់គាត់ នោះពិតហើយ មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថា បើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង។ អាម៉ែន។:៚