យ៉ូហាន 21:12-14
យ៉ូហាន 21:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលហៅគេថា៖ «ចូរមកពិសាសិន» ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរព្រះអង្គថា «តើអ្នកជានរណា?» ទេ ព្រោះគេដឹងថាជាព្រះអម្ចាស់ហើយ។ ព្រះយេស៊ូវក៏យាងមក យកនំបុ័ង និងត្រី ប្រទានដល់គេ។ នេះជាលើកទីបីហើយ ដែលព្រះយេស៊ូវលេចមកឲ្យពួកសិស្សឃើញ បន្ទាប់ពីមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
យ៉ូហាន 21:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។ ព្រះយេស៊ូយាងទៅជិតពួកគេ ព្រះអង្គយកនំប៉័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។ តាំងពីព្រះអង្គមានព្រះជន្មរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលព្រះយេស៊ូសម្តែងព្រះអង្គឲ្យពួកសិស្សឃើញ។
យ៉ូហាន 21:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវទ្រង់ហៅគេមកថា ចូរមកពិសាសិន ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរទ្រង់ថា តើអ្នកណានុ៎ះ ដោយគេដឹងថាជាព្រះអម្ចាស់ហើយ ព្រះយេស៊ូវក៏យាងមក យកនំបុ័ង នឹងត្រី ប្រទានដល់គេ នោះជាគំរប់៣ដងហើយ ដែលព្រះយេស៊ូវសំដែងមក ឲ្យពួកសិស្សឃើញ ក្នុងពេលក្រោយដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។