យ៉ូហាន 20:19-20
យ៉ូហាន 20:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅល្ងាចថ្ងៃនោះ គឺជាថ្ងៃទីមួយក្នុងសប្ដាហ៍ កន្លែងដែលពួកសិស្សប្រជុំគ្នាបានខ្ទាស់ទ្វារជិត ដោយព្រោះខ្លាចសាសន៍យូដា ព្រះយេស៊ូវយាងមកឈរនៅកណ្តាលពួកគេ មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ត និងឆ្អឹងជំនីរឲ្យគេឃើញ។ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់។
យ៉ូហាន 20:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្ស*នៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និងនៅត្រង់ឆ្អឹងជំនីរឲ្យគេឃើញផង។ ពួកសិស្សសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។
យ៉ូហាន 20:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កាលទ្រង់មានបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត នឹងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់