យ៉ូហាន 20:1-2
យ៉ូហាន 20:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ កាលនៅងងឹតនៅឡើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា បានទៅឯផ្នូរតាំងពីព្រលឹម ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូររួចទៅហើយ។ នាងរត់ទៅប្រាប់ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះអង្គស្រឡាញ់ថា៖ «គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងថាគេទៅទុកឯណាទេ»។
យ៉ូហាន 20:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្ស*ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។
យ៉ូហាន 20:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងទៅឯផ្នូរពីព្រលឹម កាលកំពុងនៅងងឹតនៅឡើយ ក៏ឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ នោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូន-ពេត្រុស នឹងសិស្ស១នោះដែលទ្រង់ស្រឡាញ់ថា គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេ