យ៉ូហាន 2:7-11

យ៉ូហាន 2:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ» គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ប្រាប់​គេ​ថា៖ «ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​លោក​ចៅ​មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ ពេល​ចៅមហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង​បាយ​ជូរ ហើយ​មិន​ដឹង​ថា​ស្រា​នេះ​មក​ពី​ណា (មាន​តែ​ពួក​អ្នក​បម្រើ​ដែល​ដង​ទឹក​ប៉ុណ្ណោះ​ទើប​ដឹង) ចៅមហា​ក៏​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖ «មនុស្ស​គ្រប់​គ្នា​តែង​លើក​ស្រា​ទំពាំង​បាយ​ជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​បាន​ពិសា​ច្រើន​ហើយ ទើប​លើក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជា​ក្រោយ តែ​អ្នក​វិញ បែរ​ជា​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ពេល​នេះ»។ ព្រះ‌យេស៊ូវ​ធ្វើ​ទី​សម្គាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សម្តែង​សិរី​ល្អ​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ព្រះ‌អង្គ។

ចែក​រំលែក
អាន យ៉ូហាន 2

យ៉ូហាន 2:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​បម្រើ​ថា៖ «សុំ​ដង​ទឹក​មក​ចាក់​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ»។ គេ​ក៏​ដង​ទឹក​ចាក់​ពេញ​ពាង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ដង​យក​ទៅ​ជូន​លោក​ចៅ‌មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ លោក​ចៅ‌មហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង‌បាយជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បម្រើ​ដែល​បាន​ដង​ទឹក​មក​ចាក់​ពាង​ទើប​ដឹង។ គាត់​ហៅ​កូន​កំលោះ​មក និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំង‌បាយជូរ​ឆ្ងាញ់​មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។ នេះ​ជា​ទី​សម្គាល់​ដំបូង​បង្អស់​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​ព្រះអង្គ។

ចែក​រំលែក
អាន យ៉ូហាន 2

យ៉ូហាន 2:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក ជា​មង្គល‌ការ​ចុះ គេ​ក៏​ដង​យក​ទៅ កាល​អ្នក​មង្គល‌ការ​បាន​ភ្លក់​ទឹក ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ ឥត​មាន​ដឹង​ជា​មក​ពី​ណា (តែ​ពួក​បាវ​បំរើ​ដែល​ដង​ទឹក​នោះ គេ​ដឹង) នោះ​អ្នក​មង្គល‌ការ​ក៏​ហៅ​ប្ដី​ថ្មោង‌ថ្មី​មក​និយាយ​ថា មនុស្ស​ទាំង‌ឡាយ គេ​តែង‌តែ​លើក​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​មិន‌សូវ​ល្អ​មក​ជា​ក្រោយ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ ដរាប​ដល់​ឥឡូវ​នេះ​វិញ ព្រះ‌យេស៊ូវ ទ្រង់​ធ្វើ​ទី​សំគាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សំដែង​សិរី‌ល្អ​របស់​ទ្រង់ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ទ្រង់។

ចែក​រំលែក
អាន យ៉ូហាន 2