យ៉ូហាន 2:1-5

យ៉ូហាន 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បី​ថ្ងៃ​ក្រោយ​មក មាន​ពិធី‌មង្គល‌ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​នៅ​ទីនោះ។ គេ​បាន​យាង​ព្រះ‌យេស៊ូវ និង​អញ្ជើញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នោះ​ដែរ។ ពេល​អស់​ស្រា​ទំពាំង​បាយ​ជូរ មាតា​ព្រះយេ‌ស៊ូវ​ទូល​ព្រះ‌អង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង​បាយ​ជូរ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង? ពេល​វេលា​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ មាតា​ព្រះ‌អង្គ​ប្រាប់​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ចុះ»។

ចែក​រំលែក
អាន យ៉ូហាន 2

យ៉ូហាន 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ មាតា​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​បាន​យាង​ព្រះ‌យេស៊ូ និង​អញ្ជើញ​ពួក​សិស្ស*​របស់​ព្រះអង្គ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។ ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំង‌បាយជូរ។ មាតា​ព្រះ‌យេស៊ូ​ទូល​ព្រះអង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង‌បាយជូរ​ហើយ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ! កុំ​រវល់​នឹង​រឿង​នេះ​អី ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ មាតា​របស់​ព្រះអង្គ​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។

ចែក​រំលែក
អាន យ៉ូហាន 2

យ៉ូហាន 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​៣​ថ្ងៃ​ក្រោយ​មក មាន​វិវាហ‌មង្គល នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​ក៏​នៅ​ឯ​ណោះ​ស្រាប់ គេ​បាន​អញ្ជើញ​ព្រះ‌យេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ កាល​ស្រា​ទំពាំង‌បាយ‌ជូរ​អស់​ហើយ នោះ​មាតា​ព្រះ‌យេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាតា​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ

ចែក​រំលែក
អាន យ៉ូហាន 2